Close
Sponsor ads Featured-Image
ទីបំផុត! Bayern ប្រមាញ់បានខ្សែបម្រើឆ្នើមម្នាក់ ក្នុងតម្លៃ ៥០លានអឺរ៉ូ ក្រោយចរចាអស់ជាង១ខែ
ទំហំអក្សរ
តូច
ធំ

(អាល្លឺម៉ង់)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានយល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែបម្រើកណ្តាល João Palhinha របស់ក្លឹប Fulham  ក្នុងតម្លៃផ្ទេរប្រមាណ ៥០លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ផ្សេងៗ ៥លានអឺរ៉ូ បន្ថែម ខណៈដែលលក្ខខណ្ឌផ្ទាល់ខ្លួនបានយល់ព្រមកាលជាងពី ១ខែ មុនមកម្លេស។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bayern Munich transfer news: João Palhinha deal collapses | Transfermarkt

ads

ទន្ទឹមនឹងនេះ កីឡាករសញ្ជាតិព័រទុយហ្គាល់ ដែលមានវ័យ ២៨ឆ្នាំ បានត្រៀមខ្លួននឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ ដែលអាចជម្រុញឲ្យរូបគាត់ក្លាយជាកីឡាករឆ្នើមប្រចាំក្រុមផងដែរ។ បន្ថែមពីនេះ Palhinha មិនបានលាក់បាំងពីបំណងប្រាថ្នារបស់គាត់ ដើម្បីរួមទ្រនំជាមួយ Bayern ស្របពេលរដូវកាលចាស់ ២០២៣/២៤ ជាមួយ Fulham គាត់បង្ហាញខ្លួនបាន ៣៣ប្រកួត នៅ Premier League ខណៈពេលបច្ចុប្បន្នរូបគាត់កំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ប៉ះនឹងបារាំងវគ្គ ៨ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤៕

Man Utd are hoping that Ronaldo can assist them in their pursuit of Sporting's Palhinha

ប្រភព៖ Fabrizio Romano & SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ)
featured image

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford  វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន […]

ចុចអានបន្ត
អត្ថបទទាក់ទង