

ក្រុមកំពូលទាំងពីរមកពីទ្វីបអឺរ៉ុបនិងត្រៀមបន្តដំណើរផ្សងព្រេងក្នុងការឈ្នះជើងឯកទ្វីបអឺរ៉ុបជាលើកទីបួនជាប្រវត្តិសាស្រ្តខណៈអេស្បាញ និង ត្រូវជួបម្ចាស់ផ្ទះអាឡឺម៉ង់នាកីឡដ្ឋាន MHPArena ក្នុងទីក្រុង Stuttgart នៅរាត្រីថ្ងៃសុក្រវេលាម៉ោង ១១យប់ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដើម្បីរកឃើញក្រុមមួយទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។ មានន័យថាអ្នកឈ្នះការប្រកួនេះ និងត្រូវជួបព័រទុយហ្គាល់ រឺ បារាំងក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រ។សម្រាប់អាឡឺម៉ង់ ៤ប្រកួតចុងក្រោយធ្វើបានល្អបង្គួរដោយឈ្នះ៣ស្មើ១ ប៉ុន្តែអេស្បាញវិញ៤ប្រកួតចុងក្រោយឈ្នះទាំង៤ដងតែម្តង។
១.ប្រវត្តិជួបគ្នា
អេស្បាញ និងអាឡឺម៉ង់បានជួបគ្នា ២៦ គ្រប់ក្របខណ្ឌប្រកួតទាំងអស់មកទល់ពេល Euro ២០២៤នេះ។ អាល្លឺម៉ង់ឈ្នះ៩ប្រកួត ខណៈអេស្ប៉ាញឈ្នះ៨លើក និងស្មើ៩ដង។ ការប្រកួត៥លើកចុងក្រោយរវាងក្រុមទាំងពីរ គឺស្មើគ្នា៤ និង ឈ្នះម្នាក់១រៀងៗខ្លួន។
២.ពត៌មានក្រុមអាឡឺម៉ង់(ម្ចាស់ផ្ទះ)
អេស្បាញរំពឹងថានិងដាក់កីឡាករជម្រើស១១នាក់ដំបូងដូចពេលដែលពួកគេបំបាក់ហ្សចចៀ៤ទល់និង១ដូច្នេះដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSimon; Carvajal, Le Normand, Laporte, Cucurella; Pedri, Rodri, Ruiz; Yamal, Morata, Williams
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមអេស្បាញ(ភ្ញៀវ)
Nico Schlotterbeck អាចនិងត្រូវជំនួសដោយ Jonathan Tah វិញទោះបីជារូបគេបានបង្ហាញទម្រង់លេងល្អកំលុងពេលជួបដាណឺម៉ាកក្តី។
Florian Wirtz អាចត្រលប់មកបង្ហាញខ្លួនជម្រើស១១នាក់ដំបូងឡើងវិញជំនួស Leroy Sane។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Kimmich, Tah, Rudiger, Raum; Kroos, Andrich; Musiala, Gundogan, Wirtz; Havertz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អាឡឺម៉ង់ ២:២ អេស្បាញ (បាល់កាត់សេចក្តីប៉េណាំងទី១១ម៉ែត្រអាឡឺម៉ង់ជាអ្នកឈ្នះ)
ប្រភព:whoscored &sportskeeda&sportsmole

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក […]