
Chelsea ផ្តល់កុងត្រា ៥ឆ្នាំ ដល់ខ្សែបម្រើឆ្នើមម្នាក់ ដែលផ្លាស់មកពីលីគទី២អង់គ្លេស
ទំហំអក្សរ
តូច
ធំ
(ទីក្រុងឡុងដ៍)៖ យោងតាមការសារព័ត៌មាន CNA បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានចុះកិច្ចសន្យាកុងត្រាជាមួយខ្សែបម្រើ Kiernan Dewsbury-Hall ផ្ទេរពីក្លឹប Leicester City លើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ក្នុងតម្លៃខ្លួនប្រមាណ ៣៨លានដុល្លារ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទន្ទឹមនឹងនេះ Dewsbury-Hall នឹងជួបជុំគ្នាវិញ ជាមួយអ្នកចាត់ការទូទៅក្លឹបថ្មីលោក Enzo Maresca ដែលបានចូលរួមជាមួយ Chelsea កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីបានដឹកនាំ Leicester ដណ្តើមបានពានរង្វាន់លីគទី២អង់គ្លេស Championship កាលពីរដូវកាលមុន។ ជាមួយគ្នានេះ កីឡាករវ័យ ២៥ឆ្នាំ រកបាន ១២គ្រាប់ និង Assists ១២ដង ក្នុងការបង្ហាញខ្លួន ៤៤ប្រកួត នារដូវកាលមុន ដែលនាំឱ្យរូបគេក្លាយជាកីឡាករឆ្នើមប្រចាំរដូវកាលសម្រាប់ Leicester ទៀតផង។ គួរបញ្ជាក់ដែរថា Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងតារាង Premier League ២០២៣/២៤៕
ប្រភព៖ CNA & SportsMole
Topics
អត្ថបទទាក់ទង

1 month ago .
244 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)

1 month ago .
418 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម

2 months ago .
472 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម

2 months ago .
200 Views
មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs