

ប្រឈមមុខភាគរយក្នុងការធ្លាក់ចេញដ៏ខ្ពស់នៅព្រឹត្តការណ៏ Copa America ២០២៤ ក្នុងនាមម្ចាស់ផ្ទះសហរដ្ឋអាមេរិកនឹងត្រូវធ្វើការប្រកួតនៅថ្ងៃអង្គារព្រឹកស្អែកនេះវេលាម៉ោង៨ព្រឹកជាមួយក្រុមជើងខ្លាំង អ៊ុយរូហ្គាយនៅកីឡដ្ឋាន Arrowhead ក្នុងទីក្រុង Kansas ។ការបរាជ័យក្នុងលទ្ធផល ២-១ ទល់នឹងក្រុមភ្ញៀវប៉ាណាម៉ាក្នុងសប្តាហ៍នេះ បានធ្វើឱ្យប្រទេសម្ចាស់ផ្ទះបាត់បង់ឱកាសច្រើនទៅកាន់វគ្គបន្ត ស្របពេលអ៊ុយរូហ្គាយសម្លឹងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានយកឈ្នះ Bolivia ចាស់ដៃដោយលទ្ធផល ៥ ទល់និង០ ។
សម្រាប់២ប្រកួតចុងក្រោយរបស់អាមេរិកឈ្នះ១ចាញ់១ ខណៈអ៊ុយរូហ្គាយធ្វើបានល្អដោយឈ្នះ២។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ អ៊ុយរូហ្គាយឈ្នះ១ ចាញ់១ និងស្មើ៣។ ការប្រកួតជួបគ្នាចុងក្រោយនៅខែមិថុនា ឆ្នាំ ២០២២ ក្រុមទាំងពីរស្មើគ្នា សូន្យទល់និងសូន្យ ក្នុងជំនួបមិត្តភាព។
២.ពត៌មានក្រុមម្ចាស់ផ្ទះសហរដ្ឋអាមេរិក
Timothy Weah ត្រូវបានព្យួរបន្ទាប់ពីទទួលបានកាតក្រហមពេលចាញ់ប៉ាណាម៉ាខណៈ Matt Turner នៅមិនទាន់ច្បាស់ថាអាចចូលលេងសម្រាប់ម្ចាស់ផ្ទះ។ Brenden Aaronson និង Ethan Horvath អាចនឹងចូលបម្រើប្រយុទ្ធស្លាបខាងស្ដាំ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Horvath; Scally, Richards, Ream, A. Robinson; McKennie, Musah, Reyna; Aaronson, Balogun, Pulisic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមភ្ញៀវអ៊ុយរូហ្គាយ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRochet; Nandez, R. Araujo, Olivera, Olaza; Ugarte, Valverde; Pellistri, De Arrascaeta, M. Araujo; Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ សហរដ្ឋអាមេរិក ១:៣ អ៊ុយរូហ្គាយ
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



