
(អាល្លឺម៉ង់)៖ ខ្សែបម្រើឆ្នើម Declan Rice ភ្ញាក់ផ្អើលដែលមិនអាចកាត់ថ្លៃបាន! ចំពោះគ្រាប់បាល់ដ៏អស្ចារ្យរបស់ Jude Bellingham ដោយរូបហក់ផ្កាប់ចានចុងម៉ោងនាទីទី៩០+៥ ខណៈដែលជួយសង្គ្រោះក្រុមតោកំណាចអង់គ្លេសតាមស្មើ ១:១ ទល់នឹងជម្រើសជាតិស្លូវ៉ាគី ក្នុងជំនួបវគ្គ១៦ក្រុម Euro ឆ្នាំ២០២៤។ គួរជម្រាបដែរថា អង់គ្លេសបានវាយបកយកឈ្នះស្លូវ៉ាគី ២ទល់នឹង១ នៅម៉ោងបន្ថែម ១៥នាទី ២ដង ដូច្នេះអង់គ្លេសបានឈានទៅវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ពិភពលោកនេះ៕
សូមទស្សនានូវវីដេអូគ្រាប់បាល់ Bellingham នៅខាងក្រោម៖
Stunning from Jude Bellingham 🤸😲@AlipayPlus | #EUROGOTT pic.twitter.com/0CAWvwhO2W
— UEFA EURO 2024 (@EURO2024) June 30, 2024

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]


