
Lionel Messi បានបង្ហើបប្រាប់ឈ្មោះកីឡាករដែលរូបលោកមានអារម្មណ៏ស្អប់ និង ខឹងសម្បារជាមួយបំផុតក្នុងអាជីព នោះគ្មាននរណាក្រៅពីវីរបុរសក្រុមអធិរាជស Real Madrid គឺកីឡាករSergio Ramos ដែលធ្លាប់ជាជាគូបដិបក្ស និង ជាគូប្រជែងដែលធ្លាប់ និង ធ្វើឱ្យគាត់មានអារម្មណ៏មិនសប្បាយចិត្តបំផុតក្នុងអាជីពកន្លងមកនៅក្របខណ្ឌ La Liga ។គួររំលឹកថាម្ចាស់ពានបាល់មាស ៨សម័យ Messi ធ្លាប់លេងប្រឈមមុខដាក់គ្នាជាច្រើនដងជាពិសេសក្នុងជំនួប El-Clasico ជាច្រើនដង កំលុងពេល Messi លេងអោយ Barcelona ខណៈ Ramos លេងអោយ Real Madrid ។
បច្ចុប្បន្នកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនបច្ចុប្បន្នបកំពុងដឹកនាំក្រុមជម្រើសជាតិការពារតំណែងជើងឯក Copa America ២០២៤ និង ធ្លាប់ជាគូសត្រូវស៊ីសាច់ហុតឈាមនិងគ្នាជាមួយ Ramos ប៉ុន្តែ អតីតខ្សែការពារឆ្នើមដែលធ្លាប់រកបានគ្រាប់បាល់ច្រើនបំផុងក្នុងនាមខ្សែការពារ និង ជាអតីតកាពីតែនក្រុមអេស្បាញ ពួកគេទាំងពីរបានក្លាយជាមិត្តរួមក្រុមកំលុងពេលប្រកបអាជីពនៅក្លឹបអ្នកមានបារាំង Paris Saint-Germain កំលុងឆ្នាំ២០២១-២០២៣ទៅវិញ។
ប្រភព: Dailypost
វីដេអូ:

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]



