Close
Featured-Image
អ្នកគាំទ្រកំពុងមានការយល់ច្រលំជុំវិញកិច្ចសម្ភាសន៍មួយរបស់ Pogba កាលពី២ឆ្នាំមុន ដែល Pogba អះអាងថា លែងមានវត្តមានរបស់គេបន្តទៀត
ទំហំអក្សរ
តូច
ធំ

Paul Pogba ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ DHEA កាលពីថ្ងៃទី 20 ខែសីហាទល់នឹង Udinese ហើយត្រូវបានព្យួររយៈពេល 4 ឆ្នាំសម្រាប់ការប្រើសារធាតុញៀន។ សារព័ត៌មាន Tuttosport បានបង្ហើបឱ្យដឹងថា ដើមកំណើតនៃការយល់ច្រលំដ៏អាក្រក់នេះគឺជាព័ត៌មានមួយពី ‘The Guardian Nigerian’ ដែលភ្លាមៗនោះបានរីករាលដាលនៅជុំវិញពិភពលោក។ វាហាក់ដូចជាសេចក្តីថ្លែងការណ៍ចាស់របស់ Paul Pogba និយាយទៅកាន់ Al Jazeera ក្នុងឆ្នាំ 2022 ដោយក្នុងនោះគាត់បាននិយាយថាៈ “បាល់ទាត់គឺឃោរឃៅ មើលទៅមនុស្សដូចជា Cristiano Ronaldo ឬ Leo Messi រាល់ពេលដែលពួកគេត្រូវតែបញ្ជាក់អ្វីមួយ ទោះបីជាពួកគេមានអ្វីក៏ដោយ។ ថ្ងៃណាមួយដែលអ្នកឈានដល់កម្រិតកំពូលនោះ នៅថ្ងៃបន្ទាប់បើសិនជាអ្នកធ្វើមិនបានទេនោះមានន័យថា អ្នកត្រូវបានចប់ហើយ ។ ខ្ញុំអាចក្លាយជាជើងឯកថ្ងៃនេះ ហើយក្រោយមក Pogba ត្រូវបានចប់, Pogba មិនមានទៀតឡើយ”។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paul Pogba ខ្សែបម្រើវ័យ 31 ឆ្នាំដែលបានឈ្នះ World Cup 2018 ជាមួយប្រទេសបារាំងបានលេងឱ្យ Le Havre, Manchester United និង Juventus កំឡុងពេលអាជីពជោគជ័យរបស់គាត់៕

 

 

Topics
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930