លោក Thierry Henry កំពុងពិចារណាទទួលតំណែងគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិមួយនេះ
ទំហំអក្សរ
តូច
ធំ
(បារាំង)៖ អតីតកីឡាករឆ្នើមក្លឹបកាំភ្លើងធំ Arsenal ហើយក៏ជាខ្សែប្រយុទ្ធជម្រើសជាតិបារាំង គឺលោក Thierry Henry ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនដទៃទៀត ដែលត្រូវបានពិចារណា ក្នុងការស្នងតំណែងលោក Rob Page ក្នុងនាមជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ (Wales) នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក Henry ធ្លាប់ដឹកនាំក្លឹប AS Monaco និងក្លឹប Montreal Impact បានទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិ U-21 បារាំង និងកំពុងត្រៀមដឹកនាំក្រុមអត្តពលិក Olympic បារាំង សម្រាប់ព្រឹត្តិការណ៍នៅទីក្រុង Paris នាខែក្រោយនេះផងដែរ។ បុរសវ័យ ៤៦ឆ្នាំ បានផ្សាភ្ជាប់ទំនាក់ទំនងជាមួយក្រុមជម្រើសជាតិវេលស៍ ដោយបានសិក្សាអំពីអាជីពជាគ្រូបង្វឹករបស់លោក ជាមួយសមាគមបាល់ទាត់វេលស៍ (FAW) នាពេលកន្លងមក។

គួរជម្រាបដែរថា សមាគមបាល់ទាត់នៃប្រទេសវែល (FAW) បានបញ្ចប់តំណែងលោក Page កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីដឹកនាំបាន ៣ឆ្នាំកន្លះ ក្រោយពីការបរាជ័យរបស់វេលស៍ ក្នុងការឡើងទៅលេងនៅព្រឹត្តិការណ៍ Euro ២០២៤៕

ប្រភព៖ BBC
Article Tags
Related Articles

![]()
ប្រភព៖ BBC