Close
Featured-Image
គ្រូបង្វឹក Napoli បញ្ចេញឈ្មោះកីឡាករ ៤ រូបដែលរូបលោកនិងរក្សាទុក
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅថ្មីក្លឹប Napoli លោក Antonio Conte បាននិយាយថារូបលោកបានសម្រេចរក្សាទុកកីឡាករចំនួន ៤ នាក់សម្រាប់គម្រោងប្រើប្រាស់របស់ខ្លួននៅក្រប ខណ្ឌ SerieA រដូវកាល ២០២៤-២០២៥នៅក្នុងក្រុមគឺមិនមែនសម្រាប់លក់នោះទេ។អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានលើកឈ្មោះកីឡាករទាំង ៤រូប នៅហមានដូចជា កីឡាករខ្សែបម្រើស្លាបចរចៀ Khvicha Kvaratskhelia, ខ្សែបម្រើសញ្ជាតិស្លូវ៉ាគី Stanislav Lobotka និងខ្សែការពារស្លាបស្តាំសញ្ជាតិអ៊ីតាលី Giovanni Di Lorenzo និងខ្សែបម្រើកណ្តាលសញ្ជាតិកាមេរ៉ូន Andre-Frank Zambo Anguissa ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Andre-Frank Anguissa | TEAMtalk

André-Frank Zambo Anguissa — Napoli: Midfielder, Profile & News

Antonio Conte interested in potential Milan move - Get Italian Football News

Arsenal and Chelsea learn Victor Osimhen price tag, Erik ten Hag safe for  now at Manchester United – Paper Round - Eurosport

អតីតគ្រូបង្វឹក Inter Milan, Juventus, Chelsea និង Tottenham បានលើកឡើងយ៉ាងដូច្នេះថាៈសម្រាប់ Kvaratskhelia និង Di Lorenzo គឺជាតួអង្គសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំ​បាន​យល់​ច្បាស់​អំពី​រឿង​នេះ។សម្រាប់ Lobotka, Zambo Anguissaក៏ស្ថិតក្នុងគម្រោងប្រើ់ប្រាស់ដែរ។ ទោះបីជាយ៉ាងណាខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាង Victor Osimhen ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Napoli នៅរដូវក្តៅនេះ បើទោះបីជា លក្ខខណ្ទទិញផ្តាច់កុងត្រារបស់ Osimhen មានប្រមាណ ១៥០លានអឺរ៉ូប ប៉ុន្តែក្រុមដែលមានមូលដ្ឋាននៅទីក្រុង Naple បានត្រៀមបញ្ចុះតម្លៃ Osimhen មកនៅត្រឹម ១០០ លានអឺរ៉ូ។
ប្រភព:dailypost

អត្ថបទកំពុងចាប់អារម្មណ៍៖
ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ)
featured image

កីឡាករ​វ័យ​ក្មេង Chido Obi របស់ Man. United គ្រោង​នឹង​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​បន្ទាប់​ពី​ការ​មក​ដល់​របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi ​បាន​បង្ហាញ​ខ្លួន​៨​ដង​ក្នុង​គ្រប់​ការ​ប្រកួត​ឱ្យ​បិសាច​ក្រហម។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Obi ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​សម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរ​កម្សាន្ត​មុនបើក​រដូវ​កាល​របស់ Man Utd ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ West Ham និង Bournemouth កាល​ពី​ខែ​មុន។ ទោះជាយ៉ាងណាលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930