

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា ក្លឹបតោខៀវ Chelsea កំពុងជម្រុញពន្លឿន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៦លានអឺរ៉ូ ក្នុងការនាំយកខ្សែប្រយុទ្ធវ័យជំទង់ Marc Guiu របស់ក្លឹបកាតាឡាន់ Barcelona ខណៈរូបគេ[Guiu]ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងជាមួយ Chelsea។

ក្រោយការចរចាពិភាក្សាគ្នារយៈពេល ១សប្តាហ៍ ជាមួយភ្នាក់ងាររបស់កីឡាកររួចមក Chelsea កំពុងខិតជិតក្នុងការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធអន្តរជាតិ U-19 អេស្ប៉ាញ ដើម្បីបង្កើនជម្រើសខ្សែប្រយុទ្ធរបស់ពួកគេនារដូវកាលថ្មី។ ដោយឡែក Guiu គឺជាកីឡាករដែលមានថាមពល និងភាពរហ័សរហួន ប៉ុន្តែមានបទពិសោធន៍តិច ដោយរកបាន ២គ្រាប់ ក្នុងការបង្ហាញខ្លួន ៧លើក ក្នុងឈុតធំរបស់ Barca គិតមកទល់ពេលនេះ។
គួររំលឹកដែរថា រូបគេបានបញ្ចប់ការហ្វឹកហាត់នៅសាលាបណ្តុះបណ្តាលដ៏ល្បី La Masia របស់ Barca ខណៈយុវជន Guiu អាចរកគ្រាប់បាល់បាន ដោយប្រើពេលត្រឹមតែ ២៣វិនាទីប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេទល់នឹងគូប្រជែង Athletic Bilbao កាលឆ្នាំ២០២៣ កន្លងទៅ៕
ប្រភព៖ Fabrizio Romano & The Standard

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ តោះមកស្គាល់កីឡាករ ១០រូប កំពុងសំងំកើបប្រាក់មហាសាលនៅ Saudi Pro League (មាន១០វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



