
ក្រុមម្ចាស់ជើងឯក Euro ២ សម័យកាលបារាំង នឹងត្រូវប្រឈមមុខនឹងក្រុមប៉ូឡូញ ដែលបានធ្លាក់ចេញរួចហើយនៅកីឡដ្ឋាន Westfalenstadion នាទីក្រុង Dortmund ក្នុងការប្រកួតវគ្គជម្រុះត្រៀមចែកពូលជាលើកចុងក្រោយរបស់ភាគីនីមួយៗនៅ Euro ២០២៤ នៅរាត្រីថ្ងៃអង្គារនេះវេលាម៉ោង១១យប់។ ក្រុមបារាំងរបស់លោក Didier Deschamps ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល D តាមពីក្រោយក្រុមហូឡង់ ដោយផ្អែកលើគ្រាប់បាល់ស៊ុតបញ្ចូលទី ប៉ុន្តែគូប្រជែងប៉ូឡូញនាពេលនេះគឺក្តីសង្ឃឹមឆ្លងទៅវគ្គ ១៦ក្រុមរបស់ពួកគេបានបញ្ចប់ជាស្ថាពរដូច្នេះអាចនិយាយបានថាការប្រកួតនេះគឺលេង បង្គ្រប់កិច្ចប៉ុណ្ណោះ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥លើកចុងក្រោយបារាំងឈ្នះ៣និងស្មើ២មិនដែលចាញ់។ការជួបគ្នាចុងក្រោយបង្អស់នៅFIFA World Cup ២០២២ បារាំងផ្តួលប៉ូឡូញដោយលទ្ធផល ៣ទល់និង១។
២.ពត៌មានក្រុម(ភ្ញៀវ)
Kylian Mbappe រំពឹងថានឹងចូលមកកាន់ទីលានវិញក្រោយបានត្រឹមអង្គុយកៅអីបម្រុងពេលលេងទល់និងហូឡង់ហូឡង់បន្ទាប់ពីរងរបួសបានបាក់ច្រមុះពេលប្រកួតឈ្នះអូទ្រីស។
Aurelien Tchouameni អាចជាបុរសដែលត្រូវបោះបង់ជាមួយ Adrien Rabiot ទម្លាក់តួនាទីកាន់តែស៊ីជម្រៅ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Kounde, Saliba, Upamecano, Hernandez; Kante, Rabiot; Dembele, Griezmann, Thuram; Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Bartosz Salamon បានខកខានក្រោយបរាជ័យក្រោមថ្វីជើងអូទ្រីស នៅតែជាមន្ទិលសម្រាប់ប៉ូឡូញ។Robert Lewandowski អាចនិងលេងចាប់ដៃគូជាមួយ Krzysztof Piatek នៅជួរមុខ ក្រោយស៊ុតបញ្ចូលទីទល់នឹងអូទ្រីសក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSzczesny; Bednarek, Dawidowicz, Kiwior; Frankowski, Zielinski, Slisz, Moder, Zalewski; Swiderski, Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ បារាំង ៣:០ ប៉ូឡូញ
ប្រភព:whoscored &sportskeeda&sportsmole

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton បានដាក់តម្លៃលក់Balela ក្នុងតម្លៃរហូតដល់ទៅ104 លានផោនឯណោះសម្រាប់កីឡាករវ័យ ២១ឆ្នាំរូបនេះប៉ុន្តែការទិញបាន […]



