Close
Sponsor ads Featured-Image
ចុមយក្ស! Spurs ចង់ឆ្មក់ខ្សែប្រយុទ្ធម្នាក់ដែល Chelsea តាមប្រមាញ់មិនទាន់បាន
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានបើកការចរចាពិភាក្សាលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Jonathan David របស់ក្លឹប Lille ដែលជាគោលដៅតាមប្រមាញ់ពីសំណាក់ក្លឹបតោខៀវ Chelsea អស់រយៈពេលជាយូរមកហើយនោះ នេះបើយោងតាមគេហទំព័រ Football Insider បានចុះផ្សាយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

How High is the Ceiling? A Jonathan David Scouting Report

ads

របាយការណ៍បានអះអាងបន្ថែមថា កិច្ចសន្យាកុងត្រារបស់កីឡាករជម្រើសជាតិកាណាដា ដែលមានវ័យ ២៤ឆ្នាំ រូបនេះបច្ចុប្បន្នគឺនៅសល់ ១ឆ្នាំ ទៀតប៉ុណ្ណេាះជាមួយក្រុម Lille។ ទន្ទឹមនឹងនេះដែរ Spurs កំពុងដុតដៃដុតជើង និងរិះរកវីធីសម្រាប់ផ្តល់ជូននូវសំណើរដ៏សាកសមណាមួយទៅកាន់Lille ដើម្បីបញ្ចុះបញ្ចូលឲ្យដោះលែងតារាឆ្នើមរូបនេះ ដែលកំពុងមានភារកិច្ចជួយជាតិនៅព្រឹត្តិកាណ៍ Copa America ឆ្នាំ ២០២៤ នេះផងដែរ។

Chelsea, Napoli, others linked with Lille forward Jonathan David - We Ain't Got No History

បើទោះជា ​Chelsea តាមប្រមាញ់ Jonathan David អស់រយៈពេលជាយូរក៏ដោយ ប៉ុន្តែត្រូវបានអ្នកវិភាគមួយចំនួនជឿថា Tottenham មានភាគរយខ្ពស់សម្រាប់ហត្ថលេខារបស់ខ្សែប្រយុទ្ធដែលកំពុងឡើងជើងរូបនេះ៕

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Chelsea ឆ្មក់បានតារាឆ្នើមវ័យក្មេងម្នាក់ ក្នុងកញ្ចប់ទឹកប្រាក់ជាង«៥០លានផោន»
featured image

(អាល្លឺម៉ង់)៖ ក្លឹប Borussia Dortmund បានប្រកាសពីការព្រមព្រៀងគ្នាជាមួយក្លឹបតោខៀវ Chelsea ក្នុងការចរចាទិញលក់ខ្សែបម្រើស្លាប Jamie Gittens ក្នុងតម្លៃប្រមាណ ៤៨.៥លានផោន បូកបន្ថែម ៣.៥លានផោនផ្សេងទៀតផងដែរនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ជ្រុះចេញត្រឹម៤ប្រកួត! Man City រកចំណូលបានមិនស្ទើរឡើយនៅ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យទើបតែ ២០ឆ្នាំ ដែលស្ថិតក្នុងឈុត U-21 អង់គ្លេសបច្ចុប្បន្ន បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ក្នុងរដូវកាលដោះ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោយការមកដល់របស់កីឡាករ Liam Delap, Joao Pedro, Dario Essugo និង Mamadou Sarr ដែលកំពុងចូលរួមជាមួយតោខៀវនៅក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ កីឡាករ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930