
Leo Messi និងលោក PEP Guardiola គឺជាកីឡាករ និងគ្រូបង្វឹក ដែលពិភពលោកចាត់ទុកថា ជាបុគ្គលដ៏ជោគជ័យខ្លាំងបំផុតនៅក្លឹប FC Barcelona ។ យ៉ាងណាមិញក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ Leo Messi ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Inter Milan ដែល David Beckham គឺជាម្ចាស់ភាគហ៊ុននៅទីនោះថា ក្រោមការដឹកនាំរបស់លោក Pep Guardiola រូបគេ និងមិត្តរួមក្រុមហាក់មានអារម្មណ៍ថា ច្របូកច្របល់ ក្រោយលោក Pep Guardiola ឲ្យកីឡាករក្មេងៗ លេងតែ២ប៉ះប៉ុណ្ណោះ។
Leo Messi បាននិយាយថា «ជំនាក់លោក Pep ជាច្របូកច្របល់បន្តិច។ តែបច្ចុប្បន្នស្ទើគ្រប់ក្រុមដែលចង់លេងស្ទាយបែបនោះ។ គាត់បានប្រាប់កីឡាករវ័យ៧ ៨ឆ្នាំឲ្យលេងតែ២ប៉ះប៉ុណ្ណោះ ហើយខ្ញុំក៏ជាម្នាក់ក្នុងចំណោមពួកគេផងដែរ។ ខ្ញុំមិនសូវបានយកចិត្តទុកលើតាក់តិចខ្លាំងប៉ុន្មានទេ តែក្រោយការដឹកនាំរបស់លោក Pep ខ្ញុំបានរៀនសូត្របានច្រើន ហើយលោក Pep គឺជាអ្នកដែលបង្រៀនខ្ញុំអំពីតាក់តិច បំលាសទី និងការគ្រប់គ្រងបាល់ជាដើម»៕

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]


