
អតីតប្រធានក្រុម និងជាវីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United បានចាកចេញពីក្លឹបនៅឆ្នាំ២០០៥ ក្រោយមានបញ្ហាជាមួយនឹងលោក Sir Alex Ferguson ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបនាពេលនោះ។ យ៉ាងណាមិញ ក្រោយហេតុការណ៍នោះបានកើតឡើង ទាំងខាង Roy Keane និងលោក Sir Alex Ferguson ហាក់បីមិនចង់វែកញែកអំពីបញ្ហានោះបន្តទៀតឡើយ ដោយបានធ្វើឲ្យមហារជនបន្តការងើនឆ្ងល់រហូតមកដល់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នលោក Roy Keane បានដាច់ចិត្តបង្ហើបអំពីកិច្ចប្រជុំសរុបចំនួន១០នាទី ដែលបានធ្វើឲ្យកុងត្រារបស់លោកត្រូវបានបំផ្លាញ។ លោក Roy Keane បាននិយាយក្នុងកម្មវិធី Stick to Football របស់ SKY SPORTS ថាៈ «ខ្ញុំមានអារម្មណ៍ខឹងជាយូរមកហើយ ប៉ុន្តែអាក្រក់ខ្លាំងនៅពេលដែលអ្នកមានអារម្មណ៍ខឹងនឹងមានភាពអយុត្តិធម៍ ហើយខ្ញុំទទួលបានអារម្មណ៍មួយនោះ ទាំងដែលខ្ញុំមិនបានធ្វើអ្វីខុសឡើយ។
មេធាវីរបស់ខ្ញុំ ដែលបានធ្វើកិច្ចព្រមព្រៀងទាំងអស់របស់ខ្ញុំ ជាបុរសស្ងប់ស្ងាត់បំផុត ខ្ញុំបានឃើញគាត់ចរចារ ហើយគាត់ស្ទើរតែធ្លាក់ពីកៅអី។ Ferguson និង [David] Gill បាននិយាយថា ‘យើងបានមកដល់ទីបញ្ចប់ហើយ នេះគឺជាសេចក្តីថ្លែងការណ៍មួយ’ ។ ខ្ញុំបានតបវិញថា ‘មិនអីទេ’ ហើយពួកគេហាក់ភ្ញាក់បន្តិច ‘អ្វី?!’ ខ្ញុំបាននិយាយថា ‘តាមនឹងទៅ Mike’ ហើយពួកគេបានចេញទៅ ហើយខ្ញុំបាននិយាយថា ‘បាទ ខ្ញុំចេញពីទីនេះ’ ហើយគាត់ [មេធាវីរបស់ខ្ញុំ] ស្ទើមិនជឿនឹងការឆ្លើយតបរបស់ខ្ញុំ – កិច្ចសន្ទនាទាំងអស់គឺក្នុងរយៈពេលដប់នាទី។
ខ្ញុំបានត្រលប់ទៅផ្ទះវិញ ហើយប្រពន្ធបានសួរថា ‘តើមានអ្វីកើតឡើង?’ ខ្ញុំបានតបថា ‘វាចប់ហើយ’។ ហើយពួកគេនៅតែមិនបញ្ចប់កុងត្រារបស់ខ្ញុំភ្លាម ហើយ Mike បាននិយាយថា ‘ខ្ញុំមិនអាចជឿថា វាកំពុងកើតឡើង’ ហើយបន្ទាប់មកសេចក្តីថ្លែងការណ៍បានចេញមក បន្ទាប់មកខ្ញុំដឹងថា នៅថ្ងៃនោះខ្ញុំមិនអាចទៅក្រុមផ្សេងទៀតបានទេ ដូច្នេះខ្ញុំមិនអាចលេងបានទេ រហូតដល់ខែមករា។ ប្រសិនបើខ្ញុំដឹង ខ្ញុំនឹងនិយាយថា ‘ខ្ញុំនឹងហ្វឹកហាត់ជាមួយកីឡាករបម្រុង ហើយធ្វើឱ្យខ្លួនខ្ញុំមានកំលាំងពេលលេង’ ដូច្នេះខ្ញុំបានចាកចេញពី Manchester United ដោយមិនបានលេងពីរឬបីខែដោយសាររបួស»។

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]



