Close
Sponsor ads Featured-Image
ទំនេរមែន! UEFA ដាក់ពិន័យលើសហព័ន្ធបាល់ទាត់ ដាណឺម៉ាក លើរឿងដ៏ហួសចិត្តមួយ
ទំហំអក្សរ
តូច
ធំ

ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក បានបញ្ចប់លទ្ធផល ១-១ ទល់នឹងក្រុម ជម្រើសជាតិ អង់គ្លេស កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅក្នុងពូល C ខណៈក្រោយចប់ការប្រកួត UEFA បានបង្ខំចិត្តធ្វើការពិន័យលើសហព័ន្ធបាល់ទាត់ ដាណឺម៉ាក ក្នុងតម្លៃ ១០.០០០ អឺរ៉ូ ក្រោយអ្នកគាំទ្ររបស់ពួកគេបានលើក «បដា» ដែលមានពាក្យថា «F*** UEFA» ខណៈ មកទល់ពេលនេះ មិនទាន់មានចម្លើយច្បាស់លាស់អំពីពាក្យទាំងអស់នេះ ខណៈសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA ហាក់មានការងើនឆ្ងល់ជាខ្លាំង ដោយពួកគេហាក់បីមិនដែលមានបញ្ហានាមួយឡើយជាមួយនឹងក្រុមជម្រើសជាតិ ដាណឺម៉ាក ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

UEFA have deemed the banner 'illegal' (Getty)

ads

ទោះបីជាយ៉ាងណាមិញ បច្ចុប្បន្ន សហព័ន្ធបាល់ទាត់ ដាណឺម៉ាក នៅមិនទាន់យល់ព្រមទទួលយកការពិន័យនេះឡើយ ដោយលោក Erik Brogger Rasmussen នាយកសហព័ន្ធ ដាណឺម៉ាក បានទទូចថា អ្នកគាំទ្រម្នាក់នោះគឺបានព្យាយាមលាក់ «បដា» នោះពីក្រុមសន្តិសុខ ហើយបច្ចុប្បន្នពួកគេកំពុងព្យាយាមស្វែងរកបុគ្គលនោះ ដើម្បីមកទទួលយកការដាក់ពិន័យពី UEFA ដោយផ្ទាល់តែម្តង៕

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930