
(អេស៉្បាញ)៖ ថ្មីៗនេះ ក្លឹបអ្នកមានបុណ្យ Barcelona នឹងត្រូវបង្ខំឱ្យធ្វើការសម្រេចចិត្តដ៏លំបាកមួយលើអនាគតរបស់ខ្សែបម្រើឆ្នើម Ilkay Gundogan បន្ទាប់ពីរីករាយនឹងរដូវកាលដំបូងនៅកីឡដ្ឋាន Camp Nou ក្រោយផ្លាស់ពីក្លឹបមេឃខៀវ Manchester City ដោយមិនមានតម្លៃផ្ទេរកាលពីរដូវក្តៅឆ្នាំមុន។
រំលឹកដែរថា កីឡាករវ័យ ៣៣ឆ្នាំ គឺជាកីឡាករដ៏សំខាន់ម្នាក់របស់លោក Xavi កាលពីគាត់នៅដឹកនាំ ដែលបានបង្ហាញខ្លួន ៤៦ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និង (Assists ១៣ដង) ឲ្យមិត្តរួមក្រុម។
យ៉ាងណាមិញ អនាគតរបស់គាត់ [Gundogan] ត្រូវបានធ្លាក់ចូលទៅក្នុងភាពមន្ទិលសង្ស័យ ដោយសារតែវិបត្តិបញ្ហាហិរញ្ញវត្ថុក្លឹបកាតាឡាន់ ដោយកាលនោះ Barca ផ្តល់ជូនកិច្ចសន្យាត្រឹម ១ឆ្នាំ ប៉ុណ្ណេាះដើម្បីគោរពតាមបទប្បញ្ញត្តិផ្នែកហិរញ្ញវត្ថុនៅលីគប្រទេសអេស៉្បាញ Laliga នេះបើតាមសារព័ត៌មាន SPORT ចេញផ្សាយ។
បើទោះជាយ៉ាងនេះក្តី បច្ចុប្បន្ន Gundogan មិនមានបំណងចង់ចាកចេញពីក្លឹបនោះទេ ដូច្នេះក្លឹបនឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ ដើម្បីឲ្យសមស្របសមាមាត្រប្រាក់ចំណាយ និងចំណូល។ ជាមួយគ្នានេះ ប្រសិន Gundogan មិនព្រមកាត់ប្រាក់ពលកម្មរបស់គាត់ទេ នោះក្លឹបនឹងត្រូវសម្រេចចិត្តដាក់លក់គាត់ជាដាច់ខាតតែម្តង។
គួរជម្រាបផងដែរថា ទេពកោសល្យកីឡាករវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ មានដូចជា Gavi, Lamine Yamal និង Pau Cubarsi ជាហេតុផលមួយ ជម្រុញឲ្យក្លឹបលក់ Gundogan ផងដែរ៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



