Close
Featured-Image
ច្បាស់ៗ! គ្រូបង្វឹកបារាំងចេញមកបញ្ជាក់ពីស្ថានភាពរបួស Mbappe មុនជួបក្រុមប៉ូឡូញ
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមមាន់គកបារាំងលោក Didier Deschamps បានលើកឡើងថាបញ្ហារបួសច្រមុះរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe កាន់តែមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ មុនពេលការប្រកួតចុងក្រោយក្នុងពូល D ទល់នឹងប៉ូឡូញដែលបានធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលនេះរួចទៅហើយនោះ។លោក Deschamps បាននិយាយថា គាត់បានវិលត្រលប់មកហ្វឹកហាត់ ហើយស្នាមរបួសក៏មិនមានអ្វីគួរកត់សម្គាល់នោះដែរ។ គាត់កំពុងស៊ាំនឹងការប្រើរបាំងការពារផ្ទៃមុខ។ គាត់ពិតជាចង់ចូលលេងការប្រកួតចុងក្រោយនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Deschamps et la "mauvaise" saison de Mbappé

Mbappe មានបញ្ហារបួសដោយបាក់ក្តោង​ច្រមុះ​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​បើក​ឆាក​លើ​អូទ្រីស ហើយ​បាន​អង្គុយ​លើ​កៅអី​បម្រុង​ពេលប្រកួតដោយគ្មានគ្រាប់បាល់ស្មើគ្នា​ជាមួយ​នឹង​ហូឡង់។ទោះយ៉ាងណាខ្សែប្រយុទ្ធដែលនឹងចូលរួមជាមួយ Real Madrid នៅថ្ងៃទី ១ ខែកក្កដា ២០២៤ ដោយគ្មានតម្លៃខ្លួនរូបនេះនិងមិនតម្រូវឱ្យមានការវះកាត់ក្នុងពេលបច្ចុប្បន្ននេះទេ ប៉ុន្តែកីឡាករមានវ័យ ២៥ឆ្នាំរូបនេះត្រូវបានក្រុមគ្រូពេទ្យតម្រូវអោយពាក់របាំងការពារផ្ទៃមុខនៅពេលចូលលេងជម្រើសដំបូងវិញ។

Euro 2024: Kylian Mbappe 'raring to go' for France's final group match against Poland - Didier Deschamps - TNT Sports

ការពិតបារាំងបានកក់កៅអីក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃចន្ទ បន្ទាប់ពីអេស្ប៉ាញបានយកឈ្នះអាល់បានី ហើយក្រុម Deschamps នឹងឈរនៅកំពូលក្នុងពូល D ប្រសិនបើពួកគេឈ្នះ ហើយហូឡង់បានត្រឹមស្មើរឺចាញ់។

ប្រភពៈ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix
featured image

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930