
(អាល្លឺម៉ង់)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro ២០២៤ គឺបានដំណើរការប្រកួតរយៈពេល ៦ ថ្ងៃមកហើយ ស្របពេលក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ បានឈានទៅវគ្គ ១៦ក្រុមមុនគេផងដែរ ក្នុងចំណោម ២៤ប្រទេស ក្រោយលេងឈ្នះក្នុងប្រកួតទី២ របស់ពួកគេកាលពីយប់មិញនេះ។ ជាក់ស្តែង ១ប្រកួតបើកឆាកនាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) វគ្គសន្សំពិន្ទុសម្រាប់ជុំទី២ ប្រចាំពូល B ក្រឡាអុកក្រូអាត បានត្រឹមស្មើគ្នាជាមួយអាល់បានី និងរកបានម្នាក់ ១ពិន្ទុ ជាលើកដំបូងរបស់ពួកគេផងដែរ បន្ទាប់ពីចាញ់កាលពី ១ប្រកួត បើកឆាកដូចគ្នារួចមក។
យ៉ាងណាក៏ដោយចំណែកឯពូល A វិញ ម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង់ បន្តធ្វើបានល្អទៀត តាមរយៈបំបាក់គូប្រជែងហុងគ្រី ២ទល់នឹង០ រកបានជ័យជម្នះជាលើកទី២ ឈរនៅកំពូលតារាងនៃពូល A ដោយមាន ៦ពិន្ទុពេញ និងបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេផងដែរ ស្របពេលស្វីស ក៏បានកៅអីវគ្គ ១/៨ ដែរ បើទោះបីជាស្មើ ១-១ ទល់នឹងស្កុតឡេនក៏ដោយ។ នេះមានន័យថា វគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយនៅ Euro ជំនាន់ទី១៧ នេះ រកឃើញ ២ក្រុមហើយ នៅឡើយរង់ចាំ ១៤ក្រុមទៀត គ្រាដែលក្រុមលេខ១ និងលេខ២ ទទួលកៅអីស្វ័យប្រវត្តិ ដ្បិតលេខ៣ ល្អចំនួន ៤ក្រុម ក៏នឹងត្រូវជ្រើសរើស ដើម្បីបំពេញបន្ថែមក្នុងវគ្គ ១៦ក្រុមដែរ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



