Close
Sponsor ads Featured-Image
បារំាងមិនទាន់ប្រាកដថាកីឡាករឆ្នើមរូបនេះនិងមានវត្តមានក្នុងជំនួបជាមួយហូឡង់នៅឡើយទេ
ទំហំអក្សរ
តូច
ធំ

សហព័ន្ធកីឡាបាល់ទាត់បារាំងហៅកាត់ថា FFF បាននិយាយថា ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe នៅមិនទាន់ប្រាកដច្បាស់ថារូបគេនិងអាចចូលលេងក្នុងការប្រកួតព្រឹត្តការណ៏ Euro ២០២៤ ទល់និងក្រុមបិសាចទឹកក្រូចហូឡង់នាថ្ងៃសុក្រនៅទីក្រុង Leipzig បាននៅឡើយនោះទេ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរូបនេះបានជួបបញ្ហារបួសបាក់ក្តោងច្រមុះក្នុងជ័យជម្នះ ១-0 លើអូទ្រីសកាលពីថ្ងៃចន្ទ។ ទោះយ៉ាងណាសហព័ន្ធបានបញ្ជាក់ថាការធ្វើបច្ចុប្បន្នភាពនិងត្រូវធ្វើឡើងសាជាថ្មីពីស្ថានភពរបួសរបស់កីឡាករវ័យ ២៥ឆ្នាំរូបនេះនៅថ្ងៃព្រហស្បត្ត៏ស្អែកនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Kylian Mbappé: France captain suffers broken nose in Euro 2024 win over Austria, questionable for Netherlands clash | CNN

ads

France vs Nigeria match preview World Cup 2014: Peace and love back in vogue for Didier Deschamps and Les Bleus | The Independent | The Independent

Tensions in France Squad Ahead of Nations League Matches

គួររំលឹកថា Mbappe បានប៉ះទង្គិចដោយរងរបួសជាមួយនិងស្មារបស់កីឡាករ Kevin Danso សម្រាប់ការប្រកួតក្នុងទីក្រុង Duesseldorf ។ Mbappe ដែលនៅមិនទាន់រកបានគ្រាប់បាល់សម្រាប់ការប្រកួតព្រឹត្តការណ៏ Euro ២០២៤នៅឡើយ ប៉ុន្តែបានរួមចំណែកធ្វើអោយបាល់ចូលទីក្រុម​អូទ្រីស បន្ទាប់ពីស៊ុតប៉ះកីឡាករ Maximilian Woeber ត្រូវបានសង្គ្រោះនៅលើទីលាន មុនពេលត្រូវបង្ខំចិត្ត ដាក់អោយកីឡាករ Olivier Giroud ប្តូរចូលដោយនៅលើអាវរបស់គេមានប្រឡាក់ទៅដោយស្នាម​ឈាម។ ទោះយ៉ាងណាសហព័ន្ធក៏បានបញ្ជាក់ប្រាប់បន្ថែមផងដែរថា Mbappe នឹងមិនតម្រូវឱ្យមានការវះកាត់នៅពេលនេះភ្លាមទេ ប៉ុន្តែអនាគតសមាជិកថ្មីរបស់ក្រុម Real Madrid នឹងត្រូវពាក់របាំងមុខការពារនៅពេលដែលគាត់ប្រាកដថានិងចូលលេងសម្រាប់ការប្រកួតបន្ទាប់ពីការព្យាបាល។លោក Didier Deschamps គ្រូបង្វឹកក្រុមមាន់គកបារាំងធ្លាប់បានបានបញ្ជាក់ផងដែរក្រោយចប់ការប្រកួតជាមួយអូទ្រីសថាៈស្ថានភាពសុខភាពច្រមុះរបស់គាត់មិនល្អទេ។ វាហាក់បីដូចជារឿងមួយដែលកំពុងប្រឈមដ៏ស្មុគស្មាញដូច្នេះដែរ។

ប្រភព:Besoccer

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930