
ការប្រកួតនៅវេលាម៉ោង១១យប់ថ្ងៃពុធទី១៩ មិថុនា ២០២៤ ម្ចាស់ផ្ទះអាល្លឺម៉ង់ត្រូវជួបជាមួយហុងគ្រីក្នុងការប្រកួតពូល A នាកីឡដ្ឋាន MHPArena ក្នុងទីក្រុង Stuttgart ពោលគឺបន្ទាប់ពីក្រុមលោក Julian Nagelsmann បានបំបាក់ស្កុតឡេន ៥-១ នៅថ្ងៃបើកឆាក ខណៈហុងគ្រីត្រូវស្វីសលត់៣-១។សម្រាប់៦ប្រកួតចុងក្រោយមុនព្រឹត្តិការណ៏ Euro ២០២៤ អាឡឺម៉ង់មានកំនត់ត្រាឈ្នះ៤ស្មើ១និងចាញ់១ ខណៈហុងគ្រីឈ្នះ៤ និងចាញ់២។
១.ប្រវត្តិជួបគ្នា
ហុងគ្រី មិនស្គាល់ចាញ់សោះក្នុងការប្រកួតបីលើកចុងក្រោយរបស់ពួកគេជាមួយអាឡឺម៉ង់ ហើយការចាញ់ចុងក្រោយជាមួយពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ
១៩៥៤។សម្រាប់អាល្លឺម៉ង់ឈ្នះ ១៣ ស្មើគ្នា ១២ខណៈហុងគ្រីមានប្រវត្តិឈ្នះ ១២។
២.ពត៌មានក្រុមអាឡឺម៉ង់(ម្ចាស់ផ្ទះ)
Julian Nagelsmann អាចនឹងធ្វើការផ្លាស់ប្តូរសមាសភាពមួយចំនួននៅក្នុងក្រុមសម្រាប់ក្រុមដែលធ្លាប់ដាក់អោយលេងចាប់ផ្តើមពេលវាយលុកស្កុតលែន, ដោយ Pascal Gross នឹងចូលមកសម្រាប់ Robert Andrich ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Kimmich, Tah, Rudiger, Mittelstadt; Andrich, Kroos; Musiala, Gundogan, Wirtz; Havertz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមហុងគ្រី(ភ្ញៀវ)
គ្រូបង្វឹកហុងគ្រី Marco Rossi មិនមានការព្រួយបារម្ភអំពីបញ្ហារបួសនៅមុនការប្រកួតក្នុងពូលើកទីពីររបស់ពួកគេទេ។
Bendeguz Bolla ដែលបានចូលលេងក្នុងតង់ទី១ក្នុងការចាញ់ស្វីស អាចជាការផ្លាស់ប្តូរតែមួយគត់សម្រាប់ការប្រកួតនេះ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGulacsi; Orban, Lang, Szalai; Bolla, Nagy, Schafer, Kerkez; Sallai, Szoboszlai; Varga
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អាឡឺម៉ង់ ២ : ១ ហុងគ្រី

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



