
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានបញ្ជាក់ថាៈ ប្រធានក្រុមកីឡាករ Kylian Mbappe គឺមិនមែនជាតម្រុយល្អនោះទេ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះជួបបញ្ហារបួសបាក់ខ្ទង់ច្រមុះក្នុងការទទួលជ័យជម្នះ ១-០ លើអូទ្រីសកាលពីថ្ងៃចន្ទ ខណៈគ្រាប់បាល់នោះជាការស៊ុតចេញពីជើងរបស់ Mbappe ហើយប៉ះកីឡាករMax Wober ធ្វើអោយចូលទីខ្លួនឯងតាំងតែពីនាទីទី ៣៨មកម្លេះ។។ ថ្លែងទាក់ទងបញ្ហានេះលោក Philippe Diallo ប្រធានសហព័ន្ធបាល់ទាត់បារាំងបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Duesseldorf ថា Mbappe មិនតម្រូវឱ្យមានការវះកាត់ ប៉ុន្តែទំហំនៃរបួសរបស់គាត់នៅមិនទាន់ដឹងនៅឡើយទេ។ Mbappe មានកំនត់ត្រារកបានគ្រាប់បាល់នៅព្រឹត្តិការណ៏ធំៗដូចជា World Cup ចំនួន ១២ លើកនឹងចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ។
Deschamps ត្រូវបានសួរថាតើគាត់អាចខកខានការប្រកួតបន្ទាប់របស់ពួកគេជាមួយហូឡង់នៅថ្ងៃសុក្រដែរឬទេ។គ្រូបង្វឹករូបនេះបានបញ្ជាក់ថា: ខ្ញុំមិនឆ្លើយតបនិងការសាកសួរនេះទេ ប៉ុន្តែខ្ញុំអាចនិយាយបាន ថាគាត់នៅតែជម្រុញក្រុមអោយមានភាពខ្លាំង។ ប្រសិនគាត់អវត្តមាននោះយើងនិងខិតខំប្រយុទ្ធដោយគ្មានរូបគាត់។
កីឡាករឆ្នើម Mbappe វ័យ២៥ឆ្នាំ បានរងរបួសច្រមុះក្រោយហក់តែតបាល់បុកនិងស្មាកីឡាករ Kevin Danso ទោះយ៉ាងណាម្ចាស់ស្បែកជើងមាស World Cup ២០២២ បានទទួលការព្យាបាលនៅលើទីលានដោយមានឈាមជាច្រើននៅលើផ្ទៃមុខច្រើនពេកក៏ត្រូវគ្រូបង្វឹកសម្រេចដាក់កីឡាករ Olivier Giroud ប្តូរចូលជំនួសវិញ។Mbappe មានកំនត់ត្រាស៊ុតបញ្ចូលទី ៤៧គ្រាប់ក្នុងការបង្ហាញខ្លួន ៨០ លើកនិងនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់បារាំងដែលចង់ឈ្នះពាននេះជាលើកទី៣។
ប្រភព: BBC
វីដេអូ:

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



