(អង់គ្លេស)៖ ខ្សែបម្រើឆ្នើម Bernardo Silva បានជម្រុញឲ្យមិត្តរួមជាតិរបស់គាត់ គឺកីឡាករ Joao Neves ឱ្យបដិសេធការផ្ទេរទៅកាន់ក្រុមគូប្រជែងមានមូលដ្ឋានរួមទីក្រុងគឺបិសាចក្រហម Manchester United ដោយជំនួសឲ្យការផ្លាស់ទៅលេងនៅក្លឹបមេឃខៀវ Manchester City របស់ខ្លួននៅរដូវក្តៅខាងមុខនេះវិញ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
សម្រាប់ក្រុមMan. United បានកំណត់ការផ្ទេរកីឡាករ Neves ជាគោលដៅដ៏សំខាន់ បើទោះបីជាក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យ បានបរាជ័យការដេញថ្លៃកីឡាករឆ្នើមរបស់ក្រុម Benfica រូបនេះនូវទឹកប្រាក់ប្រមាណ ៥១លានផោន កាលពីពេលកន្លងទៅក៏ដោយ។ ដោយឡែក សម្រាប់ខ្សែបម្រើឆ្នើម Silva បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ បានប្រាប់គេហទំព័រ Metro UK យ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ Neves ឱ្យផ្ទេរមក Man City ។ ខ្ញុំចង់ឃើញគាត់នៅក្បែរខ្ញុំ។ ប៉ុន្តែខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់គាត់ថែមទៀតផង។»
![Fabrice Hawkins (RMC)] João Neves: priority for Luis Enrique in the midfield but very complicated for PSG. The main problem remains the price asked by Benfica: more than €100M. : r/Gunners](https://external-preview.redd.it/z0pbfK-7Ngbp0gsYUkKOQRtNA6lfxyu7v-d7U9W9PE4.jpg?auto=webp&s=82541f0a88d01106b7674b7ec2714862affab42b)
តាមការពិត Man Utd ចង់ចុះហត្ថលេខានាំយកយុវជនដែលរីកចម្រើនលូតលាស់ចេញពីក្លឹប Benfica បច្ចុប្បន្នមានមានវ័យ ១៩ឆ្នាំរូបនេះយកមកជំនួសតំណែងកីឡាករអន្តរជាតិប្រេស៊ីល Casemiro បន្ទាប់ពីបង្ហាញទម្រង់លេងមិនបានលទ្ធផលល្អសម្រាប់រដូវកាលទី២នៅទឹកដី Old Trafford ។ ហើយសម្រាប់ខ្សែបម្រើអន្តរជាតិព៍័រទុយហ្គាល់ Neves មានតម្លៃខ្លួនរហូតដល់ទៅ ១០៥ លានផោនឯណោះ ប៉ុន្តែទោះជាយ៉ាងណា Benfica នឹងពិចារណាលើសំណើរផ្តល់ជូននៅត្រឹមចន្លោះរង្វង់ទឹកប្រាក់ប្រមាណ ៨៥លានផោន សម្រាប់កីឡាករមានវ័យទើបតែ១៩ឆ្នាំរូបនេះ៕
![]()
ប្រភព៖ dialypost
