
(អង់គ្លេស)៖ អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United គឺលោក Rio Ferdinand បានលើកយកឈ្មោះក្រុមជម្រើសជាតិ៣ ដែលអាចប្រកួតប្រជែង ដើម្បីដណ្តើមពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបយ៉ូរ៉ូឆ្នាំ ២០២៤ ក្នុងនាមអាឡឺម៉ង់ជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថាការប្រកួតព្រឹត្តការណ៍បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលប្រារព្ធធ្វើឡើងរៀងរាល់ ៤ឆ្នាំ ម្តងនេះបានចាប់ផ្តើមដំណើរការប្រកួតតាំងពីថ្ងៃសុក្រ ទី១៤ ខែមិថុនា ពោលគឺមានរយៈពេល១ខែពេញ ខណៈមានវត្តមានប្រទេសចូលរួមប្រកួតគឺមកពី ២៤ប្រទេស ចែកចេញជា ៦ពូល ស្របពេលវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។
គួររំលឹកថាក្រុមការពារតំណែងជើងឯកអ៊ីតាលី ដែលបានយកឈ្នះអង់គ្លេសដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ បានឆ្លងកាត់វគ្គជម្រុះមកកាន់ព្រឹត្តការណ៍ Euro ២០២៤ បានយ៉ាងលំបាក។ ថ្លែងប្រាប់គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez នៅលើបណ្តាញទំនាក់ទំនងដ៏ធំរបស់ពិភពលោកគឺ YouTube ដោយបុរសសញ្ជាតិអង់គ្លេសរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖ « ខ្ញុំចង់ជូនពរអ្នក និង ក្រុមជម្រើសជាតិ ឲ្យមានសំណាងល្អសម្រាប់ការប្រកួត។ ខ្ញុំសង្ឃឹមថាអ្នកធ្វើបានល្អហើយបន្ទាប់ពីព័រទុយហ្គាល់ ខ្ញុំជឿថាអង់គ្លេស និងបារាំង ជាក្រុមដែលនឹងអាចឈ្នះព្រោះខ្ញុំមិនឃើញមានក្រុមណាផ្សេងនោះឡើយ»៕

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]


