
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន The Athletic រាយការណ៍ដោយអ្នកយកព័ត៌មានដ៏ល្បីលោក David Ornstein បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea, ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich និងក្លឹបសារិការព្រៃ Newcastle United កំពុងទាក់ទងដើម្បីចែចូវខ្សែបម្រើ Michael Olise មករួមក្រុមនៅមុនរដូវកាលថ្មីមកដល់។
ជាមួយគ្នានោះ លោក David Ornstein បានសរសេរនៅលើបណ្តាញសង្គម X របស់គាត់ថា៖
«Chelsea កំពុងទាក់ទង Crystal Palace អំពីលទ្ធភាពនៃការចុះហត្ថលេខាលើ Michael Olise ។ ដោយសាមីខ្លួនផ្ទាល់បានអះអាងនឹងចង់ចូលរួមជាមួយ Chelsea ផងដែរ»។
គួរជម្រាបផងដែរថា កិច្ចសន្យាបច្ចុប្បន្នរបស់ Olise នៅ Crystal Palace មានសុពលភាពរហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីរូបគេបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៤ឆ្នាំ កាលពីរដូវក្តៅមុន ខណៈបច្ចុប្បន្នរូបគេមានលក្ខខណ្ឌដោះលែងក្នុងតម្លៃប្រមាណ ៦០លានផោន។ គួរកត់សម្គាល់ថា Olise ស៊ុតបញ្ចូលទីបាន ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ប្រកួតកាលពីរដូវកាលមុន ប៉ុន្តែក្រោយត្រលប់មកវិញបានបង្ហាញខ្លួនដ៏ល្អបំផុតសម្រាប់ក្រុម បើទោះបីជាខកខាន ១៨ប្រកួត ដោយសាររបួសក៏ដោយ៕
ប្រភព៖ SportsMole

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



