Close
Featured-Image
ដំណឹងល្អ! កីឡាករសំខាន់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសត្រលប់មកហ្វឹកហាត់វិញហើយ
ទំហំអក្សរ
តូច
ធំ

ខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេសកីឡាករ John Stones បានវិលត្រលប់មកហ្វឹកហាត់វិញហើយជាមួយមិត្តរួមក្រុមបន្ទាប់ពីជាសះស្បើយពីជំងឺ។កីឡាករឆ្នើមរបស់ក្រុមមេឃខៀវ Man.City បានចំណាយពេលកាលពីថ្ងៃពុធដោយស្នាក់នៅក្នុបន្ទប់តែម្នាក់ឯងក្នុងសណ្ឋាគារមួយដើម្បីការពារការរីករាលដាលនិងឆ្លងមេរោគដល់មិត្តរួមក្រុមរបស់គាត់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sky Sports News' senior reporter Rob Dorsett provides an update on England's preparations for Euro 2024, as defender John Stones misses training due to illness.

គួរកត់សម្គាល់ថា Stones គឺជាកីឡាករដែលបានជាប់ឈ្មោះសម្រាប់ក្រុមតោកំណាចអង់គ្លេសទាំង ២៦នាក់ដើម្បីចាប់ផ្តើមយុទ្ធនាការប្រកួត Euro ២០២៤ របស់ពួកគេទល់នឹងស៊ែប៊ីក្នុងទីក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់នៅថ្ងៃអាទិត្យ។ទោះយ៉ាងណាអតីតកីឡាករ Eveton រូបនេះបានចូលលេងពេញម៉ោង ៩០ នាទីតែមួយដងប៉ុណ្ណោះក្នុងរយៈពេល ២ ខែចុងក្រោយនេះ និងបានចូលលេង ៤៥នាទីនៃការចាញ់ការប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់អង់គ្លេសពេលចាញ់អ៊ីស្លង់កាលពីថ្ងៃសុក្រ។ផ្ទុយទៅវិញ Stoneបានដើរតួនាទី​សំខាន់​សម្រាប់​អង់គ្លេស​ក្នុង​ការ​ប្រកួត​ធំៗ​ចំនួន​បី​កន្លង​មក។ចំណែកឯ Harry Maguire ដែលជាដៃគូនៅតំបន់ការពារកណ្តាលរបស់ Stones នឹងខកខានការប្រកួតព្រឹត្តការណ៏រយៈពេល ៤ឆ្នាំម្តងនេះ ដោយសាររតែរបួសកំភួនជើង។

John Stones returns to England training following illness, in what is a huge injury boost for England ahead of their opening Euro 2024 match against Serbia.

អង់គ្លេសត្រូវប៉ះដាណឺម៉ាកនៅថ្ងៃទី ២០ ខែមិថុនា និងស្លូវេនីនៅថ្ងៃទី ២៥ ខែមិថុនា ក្នុងការប្រកួតពូល C ។

No posts
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930