Close
Sponsor ads Featured-Image
Prediction: ម្ចាស់ផ្ទះអាឡឺម៉ង់អាចយក ៣ពិន្ទុពេលប្រកួតបើកឆាកទទួលស្កុតឡេនបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមអ្នកគាំទ្រនិងធ្វើដំណើរទៅកាន់ទីលាន Allianz Arena ក្នុងទីក្រុង Munich សម្រាប់ការទន្ទឹងរង់ចាំយ៉ាងអន្ទះសារដើម្បីទស្សនាការប្រកួតព្រឹត្តិការណ៍ Euro ២០២៤ ដែលនិងធ្វើការប្រកួតបើកឆាកសម្រាប់ ម្ចាស់ផ្ទះគឺឥន្ទ្រីយ៏ដែកអាឡឺម៉ង់ជាមួយក្រុមស្កុតឡេនសម្រាប់ការប្រកួតនៅវេលាម៉ោង ២រំលងអធ្រាត ឈានចូលថ្ងៃសៅរ៏ទី ១៥ មិថុនា ២០២៤ សម្រាប់ការប្រកួតជម្រុះក្នុងពូល A។ សម្រាប់៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតមុនព្រឹត្តការណ៏របស់ក្រុមឥន្ទី្រយ៏ដែកអាឡឺម៉ង់គឺឈ្នះ៣ស្មើ១និងចាញ់២ ខណៈ ៦ប្រកួតចុងក្រោយរបស់ស្កុតឡេនឈ្នះ១ស្មើ៣និងចាញ់២។
Germany vs Scotland prediction, preview, lineups and more | UEFA Euro 2024  | 14.06.2024
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣លើកចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួតគឺស្កុតឡេនមិនដែលឈ្នះអាឡឺម៉ង់ទេ។
២.ពត៌មានក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់(ម្ចាស់ផ្ទះ)
អាល្លឺម៉ង់​មាន​ក្រុម​ពេញកំលាំងជា​លើក​ដំបូង​របស់​ពួក​គេ​គិត​ចាប់​តាំង​ពីព្រឹត្តិការណ៏ World Cup ឆ្នាំ ២០២២។ សម្រាប់ Manuel Neuer និងត្រៀមបង្ហាញខ្លួន ខណៈ Jonathan Tah និងចាប់​ដៃ​គូ​ជាមួយ Antonio Rudiger ដែល​ជា​បេះដូងនៅតំបន់​ការពារ។សម្រាប់ប្រធានក្រុម Ilkay Gundogan និងត្រៀមចូលលេងគាំទ្រ Kai Havertz ជាមួយ Jamal Musiala និង Florian Wirtz ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Kimmich, Tah, Rudiger, Mittelstadt; Kroos, Andrich; Musiala, Gundogan, Wirtz; Havertz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

scotland vs germany football, SAVE 49% - g.upaep.mx
៣.ពត៌មានក្រុមស្កុតឡេន(ភ្ញៀវ)
ស្កុតឡេន​មានការព្រួយបារម្ភ​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ Andy Robertson និង Lawrence Shankland បាន​ដក​ខ្លួន​ចេញ​ពី​ការ​ហ្វឹកហាត់។ទោះយ៉ាងណាក្រុមរំពឺងថាកីឡាករ Southampton គឺ Che Adams នឹងដឹកនាំក្រុមទប់ទល់ម្ចាស់ផ្ទះ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGunn; Hendry, Hanley, Tierney; Ralston, McTominay, Gilmour, Robertson; McGinn, Christie; Shankland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អាឡឺម៉ង់ ២ : ​០ ស្កុតឡេន
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
អាចទេ! Chelsea នឹងផ្តួលក្រុមមកពីប្រេស៊ីល Fluminense ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥
featured image

(USA)៖ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល១ទៀតគឺ Fluminense ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ Chelsea បានឆ្លងផុតវគ្គ៨ក្រុមនៃពាន៤ឆ្នាំម្តងនេះ តាមរយៈការយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីល ដោយលទ្ធផល ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតផងដែរនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាចទេ! Chelsea នឹងផ្តួលក្រុមមកពីប្រេស៊ីល Fluminense ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ផងដែរថា អង់គ្លេសនៅសល់តែតោខៀវ១គត់ ដែលបានឡើងដល់វគ្គបន្តបន្ទាប់ ខណៈដែល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Al-Hilal។ ជំនួបរវាង Chelsea និង Fluminense នឹងធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930