Close
Featured-Image
កក្រើកជាថ្មី! Real Madrid តាមប្រមាញ់ខ្សែការពារ Tottenham ម្នាក់ឲ្យផ្លាស់មករួមទ្រនំ
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ យោងតាមរបាយការណ៍ពីសារព័ត៌មាន Daily Mail ចេញផ្សាយក្នុងថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid បានចូលសាកសួរអំពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែការពារ Cristian Romero របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspurs មុនរដូវកាល ២០២៤-២៥ មកដល់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid 'enquire about a move for Tottenham star Cristian Romero' after Kylian Mbappe and Endrick arrivals as Champions League winners 'turn their attention to strengthening defence' | Daily Mail Online

ជាមួយនឹងការចុះហត្ថលេខាលើ Mbappe និងការមកដល់ដ៏ឆាប់រហ័សរបស់កីឡាករប្រេស៊ីល Endrick គឺត្រូវបានគេជឿថា គ្រូបង្វឹកលោក Carlo Ancelotti នឹងមានក្រុមដ៏អស្ចារ្យ ជាហេតុធ្វើឲ្យរូបគាត់សម្លឹងមើលលើសមត្ថភាពរបស់ Romero ដូចនេះ។ ដោយឡែក បើតាមសម្តីរបស់សាមីខ្លួន បានបញ្ជាក់ថា រូបគេកំពុងផ្តោតលើការប្រកួតពានរង្វាន់ Copa America ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនជាមុនសិន ចំណែកឯអនាគតរបស់គេ គេមិនទាន់បានគិតនៅឡើយនោះទេ៕

Tottenham defender Cristian Romero has 'serious' hamstring injury | Football News - Hindustan Times

ប្រភព៖ SPORTbible & Daily Mail

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930