(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal បានកំណត់អត្តសញ្ញាណ និងចង់ចុះហត្ថលេខានាំយកអ្នកចាំទីដៃទី២ សញ្ជាតិអ៊ុយក្រែន Andriy Lunin របស់ក្លឹបម្ចាស់ជើងឯក UCL ១៥សម័យ Real Madrid ដើម្បីផ្ទេរមកជំនួសកន្លែងអ្នកចាំទី Aaron Ramsdale នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញ COPE បានចេញផ្សាយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទន្ទឹមនឹងនោះ មិនមែនមានត្រឹមតែ Arsenal មួយប៉ុណ្ណេាះ ដែលចង់បានអ្នកចាំទីវ័យ ២៥ឆ្នាំ រូបនេះខណៈក្លឹបនៅអឺរ៉ុបជាច្រើនកំពុងចាប់អារម្មណ៍នៅមុនយុទ្ធនាការថ្មីមកដល់។ គួរកត់សម្គាល់ថា អ្នកចាំទី Lunin បានដើរតួយ៉ាងសំខាន់នៅ La Liga សម្រាប់ Real Madrid ដោយបានបង្ហាញខ្លួន ៣១ប្រកួត។ បន្ថែមពីនេះ Lunin បានរីករាយនឹងរដូវកាលដ៏មមាញឹកបំផុតរបស់គាត់ ដោយសាររបួសធ្ងន់ធ្ងរកើតឡើងទៅលើអ្នកចាំទីដៃទី១ Thibaut Courtois កាលពីឆ្នាំ២០២៣ ដោយកីឡាករបែលហ្ស៊ិករូបនេះត្រូវអវត្តមានរយៈពេល ៩ខែ។

គួរជម្រាបដែរថា Arsenal នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីសំណាក់ក្លឹប Liverpool សម្រាប់ហត្ថលេខា Andriy Lunin ។ ទោះជាយ៉ាងណា Arsenal មានឆន្ទៈក្នុងការដាក់លក់ ឬក៏ឲ្យក្លឹបដទៃខ្ចីជើង Ramsdale ដូច្នេះប្រតិបត្តិការចែចូវសម្រាប់ Lunin គឺជាគោលដៅដ៏មានសក្កានុពលនៅក្នុងបញ្ជីដោះដូរកីឡាករ៕

ប្រភព៖ SportsMole
