Close
Sponsor ads Featured-Image
វឌ្ឍនៈ ប្រ៊ូវើរី ទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញអន្តរជាតិជាច្រើនរូបមក ទស្សនកិច្ចសិក្សាពីចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ
ទំហំអក្សរ
តូច
ធំ

(រាជធានីភ្នំពេញ)៖ ក្រោយឈ្នះមេដាយមាសបន្តបន្ទាប់៣ឆ្នាំជាប់គ្នាពីស្ថាប័នធំៗជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានទាក់ទាញចំណាប់ អារម្មណ៍របស់ក្រុមអ្នកជំនាញនៃសមាគមអ្នកផលិតស្រាបៀរ និងភេសជ្ជៈមកពីទូទាំងពិភពលោកហៅកាត់ថា VLB Berlin ដែលមានប្រភពមកពីទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ តាំងពីឆ្នាំ១៨៨៣ មកទស្សនកិច្ចសិក្សានៅរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា កន្លងទៅ។ ដំណើរទស្សនកិច្ចរបស់ VLB Berlin និង TBIG នេះគឺជា​ផ្នែក​មួយ​នៃ​សន្និសីទស្រាបៀរលើកទី៨ (8th Brewing Conference) ហើយទស្សនកិច្ចមកកាន់ វឌ្ឍនៈ ប្រ៊ូវើរី នេះត្រូវបានស្នើឡើងបន្ទាប់ពីកិត្តិនាមរបស់ វឌ្ឍនៈ ប្រ៊ូវើរី ល្បីសុះសាយលើឆាកអន្តរជាតិដែលបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាទទួលបានមេដាយមាសរហូតដល់ ២១ ពានរង្វាន់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ពីស្ថាប័នអន្តរជាតិ Monde Selection និង World Beer Award ត្រឹមរយៈពេលតែជាង២ឆ្នាំនៃប្រតិបត្តិការ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ទស្សនកិច្ចនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អ ជួយរឹតចំណងមិត្តភាពការទូតរវាង ប្រទេសនីមួយៗ បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងរឹងមាំ​នៅលើឆាកអន្តរជាតិ ហើយខ្ញុំក៏សង្ឃឹមផង​​ដែរថា ទស្សនកិច្ចនេះ នឹងបើកទ្វារ ព្រមទាំងឱកាសឲ្យពួកយើងអាចធ្វើដំណើរ និងជួបគ្នាបានកាន់តែច្រើនតាមរយៈការផលិតស្រាបៀរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

នេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់កូនខ្មែរ ដែលអាចផលិតនូវផលិតផលប្រកួតប្រជែងលើឆាកអន្តរជាតិ ហើយបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវ និងអ្នកជំនាញអន្តរជាតិអាចមកសិក្សាស្វែងយល់អំពីចង្វាក់ផលិតកម្មដែលប្រកបទៅដោយស្តង់ដារ និងគុណភាពខ្ពស់ទទួល​​ស្គាល់ដោយ ISO 9001 និង ISO 22000 របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ ទន្ទឹមនឹងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បាននាំយកនូវទស្សនីយភាពរបាំបុរាណ​ និងក្បាច់គុនខ្មែរជាច្រើនទម្រង់ជូនដល់ភ្ញៀរអន្តរជាតិក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសិល្បៈ​ វប្បធម៌ខ្មែរ។ ទស្សនកិច្ចនេះ ពិតជាបានចូលរួមជួយជាប្រយោជន៍ និងផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

ads

សូមទស្សនានូវវីដេអូខាងក្រោម

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930