អតីតខ្សែប្រយុទ្ធឆ្នើម ត្រូវបានក្លឹប Atletico Madrid តែងតាំងជាគ្រូបង្វឹកក្រុម B
ទំហំអក្សរ
តូច
ធំ
(អេស៉្បាញ)៖ អតីតខ្សែប្រយុទ្ធអេស្ប៉ាញលោក Fernando Torres ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម B របស់ក្លឹប Atletico Madrid នេះបើយោងតាមក្លឹបលេងនៅលីគ La Liga បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ជាក់ស្តែង Torres មានវ័យ ៤០ឆ្នាំ ដោយរកបានជាង ១០០គ្រាប់ ក្នុងរយៈពេលនៃការលេង ២អាណត្តិ នៅក្លឹប Atletico។ លោកបានជួយអេស្ប៉ាញ ឈ្នះពានរង្វាន់ European Championship ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២ និងពានរង្វាន់ World Cup ជាលើកដំបូងក្នុងឆ្នាំ២០១០។ រំលឹកដែរថា ខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់លេងឱ្យក្លឹប Liverpool, Chelsea និងក្លឹប AC Milan ផងដែរ៕


អត្ថបទទាក់ទង
4 months ago .
2 Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
4 months ago .
5 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
4 months ago .
2 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
5 months ago .
3 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
