
(អេស៉្បាញ)៖ ខ្សែបម្រើឆ្នើមក្លឹបកាតាឡាន់ FC Barcelona គឺ Frenkie De Jong ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិពណ៌ទឹកក្រូចហូឡង់ នៅមុនការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៤ ចាប់ផ្តើមនាចុងសប្តាហ៍នេះ ដោយសារបញ្ហារបួសកជើងមិនទាន់ជាសះស្បើយ។
បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃអង្គារនេះ បានឱ្យដឹងថា លោក Ronald Koeman បានបង្ខំចិត្តដកឈ្មោះ De Jong ចេញពីជម្រើសជាតិហូឡង់វិញហើយ ដ្បិតបញ្ហារបួសមិនទាន់ធូរស្បើយនៅឡើយ។ នេះមានន័យថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ នឹងអវត្តមានពីការប្រកួតនៅ Euro ២០២៤ ក្នុងប្រទេសអាល្លឺម៉ង់ទាំងស្រុង ក្នុងនាមធ្លាប់លេងឱ្យហូឡង់បាន ៥៤ប្រកួត និងបំប៉ោងសំណាញ់ទីបាន ២គ្រាប់ផងនោះ។ ដោយឡែក De Jong ទើបតែចូលលេងបាន ៣ប្រកួត ប៉ុណ្ណោះក្នុងក្លឹបអេស្ប៉ាញ Barcelona ក្រោយជួបបញ្ហារបួសកជើងជាទម្ងន់បែបនេះ។
គួរបញ្ជាក់ដែរថា ហូឡង់នឹងចាប់ផ្តើមយុទ្ធនាការ Euro ២០២៤ ដោយត្រូវប៉ះជម្រើសជាតិប៉ូឡូញនៅរាត្រីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅក្នុងពូល D មុនត្រូវប៉ះមាន់គកបារាំង និងអូទ្រីសផងនោះ៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



