Close
Sponsor ads Featured-Image
ខ្សែបម្រើ Man.City ត្រូវបានប្រទះឃើញធ្វើដំណើរទាំងអាការៈស្រវឹងនៅសណ្ឋាគារដ៏ប្រណីតមួយ
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Jack Grealish បានបង្ហាញពីអាការៈស្រវឹងទ្រេតទ្រូតនិងត្រូវមិត្តភក្តកាន់ និង ដឹកដៃនៅពេលដែលខ្សែបម្រើក្រុម Man.City រូបនេះបានដើរចេញពីសណ្ឋាគារដ៏ប្រណីតមួយកន្លែង។អតីតកាពីតែនក្រុម Aston Villa ដែលទើបតែជួបរឿងខកចិត្តមិនជាប់ជម្រើសជាតិចូលរួមព្រឹត្តិការណ៏ប្រកួតបាល់ទាត់ Euros ២០២៤ សម្រាប់ក្រុមតោកំណាចអង់គ្លេស ត្រូវបានបណ្តាញសារពត៌មានផ្តិតយករូបភាពនៅពេលដែលរូបគេបានធ្វើដំណោះរទៅកាន់កន្លែងស្នាក់មួយនៅក្នុងទីក្រុងឌូបៃ និងបន្តឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រ ខណៈសកម្មភាពនោះបានធ្វើអោយមានការភ្ញាក់ផ្អើលពីសំណាក់ភ្ញៀវទេសចរណ៏។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Drunk Jack Grealish gets a helping hand at hotel after missing out on Euros squad - Football | Tribuna.com

ads

ដោយមើលឃើញពីអការៈបែបនេះមិត្តភក្រ្តរបស់ Grealish ម្នាក់ក្នុងចំណោមពីរនាក់បានដើររួមដំណើររនិងជួយគ្រារូបគេ ខណៈដែលសន្តិសុខនៅសណ្ឋាគារនោះបានសុំអោយភ្ញៀវដទៃទៀតសូមមេត្តាកុំថតរូបភាពនេះអី។សាក្សីម្នាក់នៅសណ្ឋាគារ Jumeirah Beach Hotel លំដាប់ផ្កាយ ៥ នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម បានប្រាប់ The Sun ថា : វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលបានឃើញវត្តមានរបស់ Jack មើលទៅស្រស់ស្រាយនៅម៉ោង ៦.៣០ ល្ងាច ប៉ុន្តែបន្ទាប់ពីអ្វីគ្រប់យ៉ាងវាហាក់ដូចជាផ្ទុយស្រលះ។មើលទៅគាត់ដូចជាឯកាណាស់ ក្រោយមិនមានឈ្មោះចូលលេងទាំងដែលខ្លួនមិនមានរបួស។ ប៉ុន្តែយ៉ាង ហោចណាស់ពេលនេះគាត់មានមិត្តភក្រ្តដែលយល់ចិត្តនៅជុំវិញខ្លួនខ្លះដែរ។

 

Jack Grealish girlfriend Sasha Attwood at Etihad Stadium for Manchester City unveiling | Daily Mail Online

សម្រាប់ជីវិតឯកជន Grealish បច្ចុប្បន្នមានវ័យ វ័យ២៨ឆ្នាំ និងមានមិត្តស្រ្តីមិនទាន់រៀបការនាង Sasa Attwood ជាតារាម៉ូដែល និង ជាមនុស្សមានឥទ្ធិពលក្នុងសង្គមម្នាក់ដែលមានអ្នកចុច Follower លើបណ្តាញសង្គមចំនួន ២៦,៤០០០នាក់។

ប្រភព:Tribuna

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930