
(អង់គ្លេស)៖ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា ក្លឹបយក្សទួរគី Fenerbahce គឺជាក្រុមមួយក្នុងចំណោមក្រុមដែលចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Mason Greenwood របស់ក្លឹបបិសាចក្រហម Manchester United នៅមុនរដូវកាលក្រោយមកដល់។ ទន្ទឹមនឹងនេះ កីឡាករវ័យ ២២ឆ្នាំ បានបញ្ចប់ការខ្ចីជើងនៅក្លឹប Getafe ខណៈដែលបច្ចុប្បន្ន Man Utd កំពុងធ្វើការសម្រេចចិត្តថ្មីទាក់ទងនឹងអនាគតរបស់គេនៅកីឡដ្ឋាន Old Trafford។
យ៉ាងណាមិញ របាយការណ៍បានអះអាងថា Greenwood មានការស្ទាក់ស្ទើរក្នុងការចូលរួមក្រុមជាមួយលោក Jose Mourinho ក្រោមមូលហេតុ២យ៉ាងដូចខាងក្រោម៖
- ទី១៖ Greenwood គិតថាសមត្ថភាពរបស់ខ្លួនមិនទាន់មានលក្ខណៈពិសេសគ្រប់គ្រាន់នៅកម្រិតជាន់ខ្ពស់ ប្រសិននៅក្រោមការដឹកនាំរបស់លោក Mourinho ដូច្នេះលោក Jose Mourinho ជាឧបសគ្គចម្បងមួយ។
- ទី២៖ Greenwood មិនទាន់ចង់ផ្លាស់ទៅលីគទួរគីនៅត្រឹមវ័យ ២២ឆ្នាំ នោះទេ ខណៈដែលក្លឹបជាច្រើននៅទ្វីបអឺរ៉ុបកំពុងតែមានចំណាប់អារម្មណ៍លើរូបគេផងដែរ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



