ក្រុមតោខៀវ Chelsea បានបំពេញការចុះហត្ថលេខាខ្សែការពារ Tosin Adarabioyo ពីក្លឹប Fulham ដោយគ្មានតម្លៃខ្លួនខណៈកីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះចូលរួមជាមួយក្រុមតោខៀវក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនានេះ ។សម្រាប់ Chelsea បានត្រៀមលលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីនិងធ្វើការប្រកួតក្របខណ្ឌធំទី៣នៅអឺរ៉ុបគឺ Europa Conference League នៅរដូវកាលក្រោយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


Adarabioyo អតីតកីឡាករយុវជនថ្នាលក្រុមមេឃខៀវ Man. City បានច្រានចោលសំណើរទទួលបានប្រាក់ខែខ្ពស់បំផុតនៅក្លឹប Fulham ក្នុងខែមេសាកន្លងទៅ។ ទោះយ៉ាងណាការមកដល់របស់ Adarabioyo អាចជម្រុញអោយខ្សែការពារ Trevoh Chalobah សញ្ជាតិអង់គ្លេសដើមកំណើតសេរ៉ាឡេអូន អាចនិងចាកចេញខណៈក្រុមគូប្រជែង Man.United កំពុងចាប់អារម្មណ៏នោះ ។មួយវិញទៀត ការមកដល់របស់ Adarabioyo និបំពេញចន្លោះប្រហោងក្រោយការចាកចេញរបស់ខ្សែការពារជើងចាស់ប្រេស៊ីល Thiago Silva វ័យ ៣៩ ឆ្នាំផ្លាស់ទៅចូលរួមជាមួយក្លឹបប្រេស៊ីល Fluminense ផងដែរ។
ប្រភព:BBC
វីដេអូ:
