
(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន Football Insider បានឲ្យដឹងថា ខណៈពេលនេះក្លឹបមេឃខៀវ Manchester City កំពុង ‘ពិចារណាយ៉ាងខ្លាំង’ ក្នុងការលក់អ្នកចាំទីឆ្នើម Ederson នៅរដូវក្តៅនេះ ដោយនឹងទទួលយកតម្លៃផ្ទេរចាប់ពី ៤០លានផោន ឡើងទៅ។
របាយការណ៍បន្ថែមថា ប្រសិនសាមីខ្លួនចង់ចាកចេញ ហើយនិងមានបំណងស្វែងរកការប្រជែងនៅក្លឹបថ្មី នោះក្លឹប Man City នឹងមិនរារាំងរូបគេឲ្យស្នាក់នៅក្លឹបបន្តនោះឡើយ។ ជាមួយគ្នានេះ Ederson នៅសល់កុងត្រា ២ឆ្នាំ ទៀតនៅកីឡដ្ឋាន Etihad ហើយនៅតែជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងក្រុមរបស់លោក Pep Guardiola។
ដោយឡែកក្លឹបនៅ Saudi Pro League រួមទាំងក្លឹប Al-Nassr ដែលតារាឆ្នើម Cristiano Ronaldo កំពុងប្រកបអាជីព ត្រូវបានសារព័ត៌មានជាច្រើនអះអាងថា ក៏កំពុងចាប់អារម្មណ៍លើ Ederson ផងដែរ និងបានផ្តល់សំណើរប្រហែល ២៥លានផោន ក្នុង១ឆ្នាំ ដើម្បីទាក់ទាញអ្នកចាំទីប្រេស៊ីលរូបនេះឲ្យផ្លាស់ទៅកាន់មជ្ឈឹមបូព៌ា៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



