MAN UTD នឹងមិនចាយលុយធំលើការទិញដូរកីឡាករ ព្រោះមានគោលបំណងសំខាន់ ២
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ លោក Sir Jim Ratcliffe សហម្ចាស់ក្លឹបបិសាចក្រហម Manchester United នឹងមិនផ្តល់ថវិកាដ៏ច្រើនសម្រាប់ការចំណាយលើការទិញដូរកីឡាករនារដូវក្តៅនេះទេ។ យោងតាមប្រភពពីគេហទំព័រ UK Telegraph បានចុះផ្សាយថាមហាសេដ្ឋីឧស្សាកម្មលោក Ratcliffe ដែលជាស្ថាបនិកក្រុមហ៊ុនអ៊ីណូស INEOS មានគោលបំណងសំខាន់ ២ ដូចតទៅ៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
- ទី១៖ គឺជៀសវាងលើការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពឬហៅកាត់ថា ‘ PSR ‘។ មានន័យថាការសម្រេចចិត្តនេះនឹងធ្វើឱ្យក្រុមបិសាចក្រហមមិនបានចំណាយប្រាក់ច្រើនដូចកាលពីពេលកន្លងទៅថ្មីៗនេះ ដោយពួកគេបានចំណាយប្រាក់ប្រមាណ ១៧៥លានផោន លើការនាំយកសមាជិកថ្មីៗមករួមក្រុម។
- ទី២៖ ពួកគេចង់បង្វឹក និងមើលឃើញកីឡាករវ័យក្មេង ដែលរីកធំធាត់ពីយុវជនថ្នាលរបស់ក្លឹបអាចនឹងកសាងសមត្ថភាព និងកេរ្ត៍ឈ្មោះដើម្បីជួយក្លឹប ប្រសើរជាងនាំយកកីឡាករដែលមានតម្លៃ និងប្រាក់ឈ្នួលថ្លៃៗមករួមក្រុម។

ផ្ទុយទៅវិញ Man Utd សម្លឹងចង់ប្រមូលប្រាក់បានមួយចំនួនឡើងវិញពីការលក់កីឡាករ Mason Greenwood និង Jadon Sancho បន្ទាប់ពីពួកគេបានដាក់កីឡាករទាំងពីររូបឲ្យលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹបពីរផ្សេងគ្នានាលីគកំពូលដ៏ធំទាំង២របស់អឺរ៉ុប៕

Topics
អត្ថបទទាក់ទង
1 month ago .
527 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
385 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
814 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
