Close
Featured-Image
ល្អគួរសម! Tottenham កំពុងតាមដានខ្សែការពារជប៉ុនម្នាក់ ខណៈដែលតម្លៃផ្ទេរប្រមាណ ៣០លានអឺរ៉ូ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាល Hiroki Ito របស់ក្រុម Stuttgart ដោយកីឡាករជប៉ុន ដែលមានវ័យ ២៥ឆ្នាំ រូបនេះមានតម្លៃខ្លួនប្រមាណ ៣០លានអឺរ៉ូ នេះបើយោងតាមប្រភពសារព័ត៌មាន Sport Bild បានចេញផ្សាយនាថ្ងៃសុក្រនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Inside Joe Lewis’ billionaire lifestyle with epic yacht and £1billion art collection

គួរជម្រាបផងដែរថា ខ្សែការពារ Hiroki ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៧ ជាមួយក្រុម Stuttgart។ ទោះជាយ៉ាងណា Spurs នឹងត្រូវបញ្ចុះបញ្ចូលកីឡាករជប៉ុនរូបនេះ ឱ្យចាកចេញពីក្លឹបដែលគ្រោងនឹងលេងនៅពាន UCL នៅរដូវកាលក្រោយផងដែរ។

Spurs show interest in Stuttgart defender Hiroki Ito, the 25 y/o Japanese is under contract until 2027 with a release clause around €30m : r/soccer

រំលឹកផងដែរថា Hiroki បានចូលរួមជាមួយក្រុម Stuttgart ក្នុងកិច្ចសន្យាខ្ចីជើងក្នុងឆ្នាំ២០២១ មុនក្លាយខ្លួនជាកីឡាករអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនេះ គ្រូបង្វឹករបស់ Tottenham លោក Ange Postecoglou ចង់ពង្រឹងខ្សែការពាររបស់ពួកគេ ហើយជាមួយនឹងសមត្ថភាព Ito គាត់អាចនឹងជួយតំបន់ការពារបានច្រើនផងដែរ៕

Tottenham : 30M€ pour s'offrir un international japonais

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930