

ក្លឹបយក្សតួគី Fenerbahce បានបញ្ជាក់ថា អ្នកចាត់ការថ្មីរបស់ពួកគេដែលសម្បូរទៅដោយបទពិសោធន៏ដឹកនាំក្លឹបធំៗនៅអឺរ៉ុបជាង២ទសវត្សលោក Jose Mourinho នឹងទទួលបានប្រាក់ឈ្នួលប្រមាណ ១០លានប្រាំសែនអឺរ៉ូក្នុងមួយឆ្នាំ។គួរកត់សម្គាល់ថាក្លឹបទួរគីបានបង្ហាញតួលេខមួយនេះនៅក្នុងសេចក្តីប្រកាសមួយដើម្បីជូនដំណឹងដល់ទីផ្សារភាគហ៊ុនកាលពីថ្ងៃពុធ ៣ថ្ងៃបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ វ័យ ៦១ឆ្នាំរូបនេះបានបង្ហាញខ្លួនជាសាធារណៈមុខអ្នកគាំទ្ររាប់ពាន់នាក់កាលពីថ្ងៃអាទិត្យពោលគឺតិចជាង២៤ម៉ោង ក្រោយពេលរូបលោកចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UCL រវាង Dortmund និង Real Madrid នៅកីឡដ្ឋាន Wembley ។

ទោះយ៉ាងណាFenerbahce មិនបានបង្ហើបពីទំហំទឹកប្រាក់រង្វាន់ណាមួយ(Bonus)បន្ថែមនៅក្នុងកិច្ចសន្យារបស់ Mourinho នោះទេ ខណៈខណៈអតីតគ្រូបង្វឹក Chelsea និង Man. United បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំ ជាមួយការប្តេជ្ញាចិត្ត ខ្ពស់ ព្រមទាំងត្រូវរាប់រងភារកិច្ចចំបងនោះគឺដឹកនាំក្រុមអោយឈ្នះលីគកំពូលតួគីជាលើកដំបូងក្រោយខកខានអស់រយៈពេល១០ឆ្នាំមកហើយ។
ប្រភព:Dailypost

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានលក់អ្នកចាំទី Kepa Arrizabalaga ឱ្យទៅគូប្រជែងក្នុងលីគ Premier League គឺក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃតែ ៥លានផោន ប៉ុណ្ណេាះ ខណៈដែលទិញពីក្លឹបអេស្ប៉ាញ Athletic Bilbao មានតម្លៃថ្លៃរហូតដល់ទៅ ៧១លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីឈ្នះ Juventus ! ប៉ុន្តែហ្វេន Real លែងមានទំនុកចិត្តលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បន្ទាប់ពីចុះកិច្ចសន្យាកុងត្រារួចរាល់ Kepa បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងក្នុងការដែលមកដល់ទីនេះ។ ខ្ញុំពិតជាចាប់អារម្មណ៍ និងកំពុងទន្ទឹងរង់ចាំការប្រកួតប្រជែង ដើម្បីបង្ហាញពីគោលដៅជាមួយក្លឹបថ្មីនេះ នៅពេលបានជជែកជាមួយអ្នកចាត់ការទូទៅ លោក Mikel Arteta ដោយសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា»៕ ប្រភព៖ BBC


