
(ទួរគី)៖ ក្រោយចែកផ្លូវគ្នាជាមួយក្លឹប AS Roma កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានត្រលប់ប្រលូកមកដឹកនាំវិញ នឹងបានចូលកាន់តំណែងជាអ្នកចាត់ការទូទៅក្លឹបយក្សតួគី Fenerbahçe SK ដែលកិច្ចសន្យាកុងត្រារយៈពេល២ឆ្នាំ ដោយអាចរកចំណូលបានប្រមាណ ១១លានដុល្លារ ក្នុង១ឆ្នាំនៅអ៊ីស្តង់ប៊ុល។
ស្របពេលជាមួយគ្នានេះ លោក Jose បានស្នើសុំឲ្យក្រុមអធិរាជស Real Madrid យោគយល់ និងផ្តល់នូវខ្សែបម្រើសញ្ជាតិទួរគី Arda Guler ឲ្យត្រលប់មកកាន់ក្លឹប Fenerbahce វិញក្នុងលក្ខខណ្ឌខ្ចីជើង នេះបើយោងតាមសារព័ត៌មាន Diario AS បានរាយការណ៍។ រំលឹកដែរថា Guler បានផ្លាស់ទៅចូលរួមជាមួយ Fenerbahce ក្នុងឆ្នា២០២១ ដោយបានពង្រីកទេពកោសល្យរបស់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល ទាក់ទាញក្លឹប Real Madrid ឲ្យចំណាយប្រាក់ ២០លានអឺរ៉ូ ដើម្បីចុះហត្ថលេខានាំយករូបគេមកកាន់ទឹកដីម៉ាឌ្រីតកាលពីខែកក្កដា ឆ្នាំ២០២៣ លើកិច្ចព្រមព្រៀងរយៈពេល៦ឆ្នាំ។
គួរជម្រាបដែរថា កីឡាករវ័យត្រឹម ១៩ឆ្នាំ មានផលវិបាកយ៉ាងខ្លាំងនៅរដូវកាលដំបូង ដោយសារតែបញ្ហារបួស ខណៈដែលរូបគេលេងបានត្រឹម ១០ប្រកួតប៉ុណ្ណេាះនៅលីគ Laliga ប៉ុន្តែក៏អាចស៊ុតបញ្ចូលទីបាន ៦គ្រាប់ ផងដែរ៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



