Close
Featured-Image
ទីបំផុត! Chelsea តែងតាំងគ្រូបង្វឹកថ្មីរូបនេះ លើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(ទីក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea បានតែងតាំងអតីតអ្នកចាត់ការទូទៅក្លឹប Leicester City គឺលោក Enzo Maresca ជាអ្នកចាត់ការថ្មីរបស់ពួកគេ លើកិច្ចសន្យាព្រមព្រៀងគ្នារយៈពេល ៥ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម ១ឆ្នាំផងដែរ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea: Enzo Maresca combines worst qualities of most-hated Blues pair and won't last a season

បុរសសញ្ជាតិអ៊ីតាលី បានឡើងមកជំនួសតំណែងលោក Mauricio Pochettino ដែលបានលាលែងពីតួនាទី ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក កាលពីថ្ងៃទី២១ ខែឧសភា បន្ទាប់ពីដឹកនាំទើបតែបាន ១រដូវកាល ប៉ុណ្ណេាះ។ លោក Maresca មានវ័យ ៤៤ឆ្នាំ បានចូលកាន់តំណែងនៅក្លឹប Leicester ក្នុងឆ្នាំ២០២៣ និងបានដឹកនាំក្លឹបឈ្នះពានរង្វាន់នៅលីគទី២ អង់គ្លេស គឺ Championship កាលពីរដូវកាលមុន។

Who is Enzo Maresca? Chelsea's new manager who's never coached a top-flight match | The Independent

លោក Maresca បាននិយាយលើកឡើងថា៖ «ការចូលរួមជាមួយ Chelsea គឺជាក្លឹបមួយ ក្នុងចំណោមក្លឹបធំជាងគេបំផុតនៅលើពិភពលោក ហើយវាគឺជាក្តីសុបិនរបស់គ្រូបង្វឹក។ ដូចនេះហើយ វាគឺជាអ្វីដែលខ្ញុំពិតជារំភើប ចំពោះការទទួលបានឱកាសនេះ»។

សូមជម្រាបថា លោក Maresca ដែលនឹងចាប់ផ្តើមតួនាទីថ្មីរបស់លោក នៅថ្ងៃទី០១ ខែកក្កដានោះ គឺជាការតែងតាំងអ្នកចាត់ការទី៦ សម្រាប់ Chelsea ក្នុងរយៈពេល ៥ឆ្នាំ និងជាលើកទី៤ គិតចាប់តាំងពីវិនិយោគិនអាម៉េរិក Todd Boehly និងក្រុមហ៊ុន Clearlake Capital បានទិញយកក្លឹបនេះកាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ៕

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930