Close
Featured-Image
Aston Villa បើកការចរចាជាមួយ Chelsea លើកិច្ចព្រមព្រៀងតារាឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹប Aston Villa បើកការចរចាពិភាក្សាជាមួយក្លឹបតោខៀវ Chelsea លើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Conor Gallagher ឲ្យធ្វើការសម្រេចចិត្តផ្លាស់មករួមទ្រនំ សម្រាប់រដូវកាល ២០២៤-២៥ នេះបើយោងតាមកាសែត The Guardian បានចេញផ្សាយនាថ្ងៃពុធនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Aston Villa and Chelsea view on Gallagher and Duran deal shared

ជាក់ស្តែង កីឡាករវ័យ ២៤ឆ្នាំ បានពង្រឹងខ្លួនឲ្យក្លាយជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងតំបន់ខ្សែបម្រើរបស់ Chelsea កាលពីរដូវកាលមុន ដោយលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Mauricio Pochettino ខណៈដែលរូបគេរកបាន ៥គ្រាប់ និង Assists បាន ៧ដង ក្នុង ៣៧ប្រកួត នៅ Premier League ស្របពេល Chelsea បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នារដូវកាលនេះផងដែរ។

Conor Gallagher: Aston Villa open talks to sign Chelsea midfielder

គួរកត់សម្គាល់ថា អនាគតរយៈពេលវែងរបស់ Gallagher នៅ Chelsea នៅតែមិនប្រាកដប្រជា ដោយនឹងឈានទៅដល់ការចែកផ្លូវ ចំពេលដែលកិច្ចសន្យាកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៥ ។ ជាមួយគ្នានេះ សូម្បីតែក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក៏កំពុងចង់បានកីឡាករជម្រើសជាតិអង់គ្លេសរូបនេះទៅរួមក្រុមផងដែរ។ ជម្រាបដែរថា Chelsea ទាមទារតម្លើផ្ទេរខ្សែបម្រើរូបនេះ យ៉ាងហោចណាស់ចាប់ពីតម្លៃ ៥០លានផោន ឡើងទៅ៕

Gareth Southgate delivers verdict on Chelsea star Conor Gallagher after  England display

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930