

ការប៉ុនប៉ងតវ៉ារបស់ក្រុមតោខៀវ Chelsea ដើម្បីលុបចោលបម្រាម៣ប្រកួតសម្រាប់កីឡាករខ្សែការពារស្លាបស្តាំ Reece Jamesត្រូវបានច្រានចោលដោយសមាគមបាល់ទាត់អង់គ្លេស។មានន័យថាប្រធានក្រុមតោខៀវបច្ចុប្បន្នមានវ័យ ២៤ឆ្នាំនឹងខកខានការប្រកួតចំនួន ៣លើកដំបូងនៃរដូវកាលក្រោយបន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញ ក្រោយរកឃើញកំហុសលើកីឡាករ Joao Pedro របស់ក្រុម Brightonកាលពីខែមិថុនា។

ការពិតទៅ James ត្រូវបានហាមឃាត់រហូតដល់ទៅ៤ ប្រកួត រួមទាំងជ័យជំនះការប្រកួតលើកចុងក្រោយ លើ Bournemouth បន្ទាប់ពីរូបគេទទួលបានកាតក្រហមជាលើកទីពីរក្នុងរដូវកាលរួចមកនោះ។នៅក្នុងការប្តឹងឧទ្ធរណ៍របស់ Chelsea បានអះអាងថា James មិនមានចេតនាបង្អាក់ល្បឿនបណ្តើរបាល់លើខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះនោះទេ បើទោះបីជាខ្សែប្រយុទ្ធរូបនេះបានធ្វើអោយរូបគេដួល នៅក្បែរខ្សែបន្ទាត់ពេលកំពុងបណ្តើរបាល់មុនរួចទៅហើយនោះ។ការពិតJames បានខកខានក្នុងការជ្រើសរើសសម្រាប់ក្រុមហ្វឹកហាត់ចូលរួមព្រឹត្តការណ៏ Euro ២០២៤ សម្រាប់ក្រុមអង់គ្លេសរបស់លោក Gareth Southgateរួចទៅហើយបន្ទាប់ពី មិនបានចូលរួមព្រឹត្តិការណ៏ World Cup ២០២២ នៅប្រទេសកាតា ដោយសាររបួសនោះ។
សម្រាប់ Chelsea ក្រោយចែកផ្លូវជាមួយគ្រូបង្វឹកលោក Mauricio Pochettino កាលពីថ្ងៃចន្ទនេះ ពួកគេទើបតែបានតែងតាំងលោក Enzo Maresca សញ្ជាតិអ៊ីតាលីវ័យ៤៤ឆ្នាំ ដែលជាអតីតគ្រូបង្វឹកបាននាំ Leicester City មកកាន់ក្របខណ្ឌ EPL ជាផ្លូវការណ៏ ដើម្បីត្រៀមដឹកនាំ Chelsea យុទ្ធនាការប្រកួតរដូវកាលថ្មី ២០២៣-២០២៤។
ប្រភព:BBC

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

