
វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Thierry Henry បានស្វែងយល់ឃើញថាក្រុមអធិរាជ Real Madrid មិនត្រូវការកីឡាករទាំងពីររវាង Kylian Mbappe និង Endrick Felipeនោះទេ។បច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិមាន់គកបារាំងអាយុក្រោម២៣ឆ្នាំ(U-23) បានលើកឡើងកំលុងការពិភាក្សាដេញដោយគ្នាជាមួយអ្នកវិភាគកីឡាជាមួយ CBS Sports ថាៈ ការពិតជារឿងដ៏មានភព្វសំណាងបំផុតសម្រាប់ក្រុមដែលទើបតែឈ្នះជើងឯកទ្វីបអឺរ៉ុប(UCL)ជាលើកទី១៥ ។ ប៉ុន្តែមិនអធិប្បាយអ្វីច្រើនបន្ថែមទៀតនោះទេ លោក Henry បច្ចុប្បន្នមានវ័យ ៤៧ឆ្នាំបានបញ្ចាក់ថាៈបច្ចុប្បន្ន Real Madrid មានកីឡាករនៅតំបន់ប្រយុទ្ធច្រើននាក់រួចទៅហើយមានដូចជាៈ Vinicius Junior, Rodrygo, Joselu Mato, Brahim Diaz និង Jude Bellingham ជាដើមដែលសុទ្ធតែមានសមត្ថភាពបញ្ចប់ទីបានល្អបំផុត។
លោក Henry ដែលត្រៀមដឹកនាំក្រុម U-២៣ ចូលរួមព្រឹត្តការណ៏ Olympic ក្នុងនាមប្រទេសបារាំងជាម្ចាស់ផ្ទះនិងចាប់ផ្តើមនៅថ្ងៃទី២៦ កក្កដា ខាងមុខ បានសង្កត់ធ្ងន់ថាជាក់ស្តែង Real Madrid បានឈ្នះ La Liga និង Champions League ដោយគ្មាន Mbappe ឬ Endrick។
Mbappe ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Real Madrid ជាផ្លូវការនៅចុងសប្តាហ៏នៃដើមខែមិថុនា ២០២៤នេះដោយគ្មានតម្លៃខ្លួនខណៈ កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Endrick បានចុះកុងត្រាជាមួយ Real Madrid រួចហើយ ហើយនឹងចូលរួមជាមួយក្រុមនៅក្នុងខែនេះដូចគ្នា។
ប្រភព:dailypost

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



