Close
Sponsor ads Featured-Image
Real Madrid ត្រៀមបង់លុយរាប់លានទៅឲ្យ​ Chelsea ក្នុងករណី Hazard បើទោះសមីខ្លួនចូលនិវត្តន៍ហើយក្តី
ទំហំអក្សរ
តូច
ធំ

ក្លឹបយក្សអេស្ប៉ាញ Real Madrid ត្រៀមបង់លុយរាប់លានទៅកាន់ Chelsea ក្នុងករណី Eden Hazard បើទោះបីខ្សែប្រយុទ្ធជម្រើសជាតិប៊េហ្សិករូបនេះចូលនិវត្តន៍ហើយក្តី។ Real Madrid ទើបបានយកឈ្នះពានរង្វាន់លើកទី១៥របស់ខ្លួននៅក្នុងពានរង្វាន់ UEFA Champion League កាលពីថ្ងៃសៅរ៍ ដោយបានយកឈ្នះលើក្រុម Dortmund ដោយលទ្ធផល 2-0 នៅក្នុងកីឡដ្ឋាន Wembley ដោយការរកគ្រាប់បាល់ដោយ Dani Carvajal និង Vinicius Jr ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Eden Hazard 'considering retirement at just 32' after Real Madrid departure

ads

ក្រោយជោគជ័យនេះ បច្ចុប្បន្នក្លឹប Real Madrid ត្រូវបង់លុយចំនួន៥លានផោនបន្ថែមទៀតទៅកាន់ក្លឹប Chelsea ដោយជាផ្នែកមួយនៃកិច្ចព្រមព្រៀង Eden Hazard  កាលពីឆ្នាំ២០១៩ នេះបើយោងតាមការចុងផ្សាយដោយ ESPN ។ ទោះបីជាខ្សែប្រយុទ្ធ ប៊ែលហ្សិក បានចូលនិវត្តន៍ក្តីកាលពីរដូវក្តៅលើកមុន ដោយការព្រមព្រៀងពីភាគីពាក់ព័ន្ធទាំងក្នុងការផ្តាច់កុងត្រាមុនពេលកំណត់ ខណៈក្រោយមក Hazard ក៏ប្រកាសថា ខ្លួនចូលនិវត្តន៍តែម្តងក្នុងវ័យត្រឹមតែ៣២ឆ្នាំ ។ ទោះបីជា Hazard ចូលនិវត្តន៍ តែបច្ចុប្បន្នកិច្ចសន្យាព្រមព្រៀងរវាងភាគីក្លឹបទាំង២គឺនៅអនុវត្តធម្មតា ដូច្នេះហើយមានន័យថា Real Madrid នឹងត្រូវបង់ចំនួនទឹកប្រាក់ ៥លានផោន ទៅកាន់ Chelsea ក្រោយទទួលបានជោគជ័យក្នុងពានរង្វាន់ UEFA Champion League ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ)
featured image

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford  វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930