
(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា ខ្សែការពារឆ្នើម Luka Modric របស់ក្រុមអធិរាជស Real Madrid បានបង្ហាញពីបំណងនៃអនាគតរបស់គាត់ និងភក្តីភាពស្មោះស្ម័គ្របន្តស្នាក់នៅកីឡដ្ឋាន Santiago Bernabéu នៅរដូវកាលក្រោយ ២០២៤-២៥ បន្ទាប់ពីជួយក្លឹប Real Madrid ក្លាយជាម្ចាស់ជើងឯក UCL ១៥សម័យកាល កាលពីថ្ងៃអាទិត្យកន្លងទៅ។
ម្ចាស់ពាន Ballon Dor ឆ្នាំ២០១៨ នឹងត្រូវបន្តកុងត្រាថ្មីនៅក្នុងសប្តាហ៍នេះ ពួកគេទាំងសងខាងបានព្រមព្រៀងរួចរាល់អស់ហើយ។ មិនតែប៉ុណ្ណេាះ Modric មិនខ្វាយខ្វល់ជាមួយនឹងលុយធំ ពីសំណាក់ក្លឹបយក្សនៅបច្ចឹមបូព៌ានោះឡើយ។ គួរជម្រាបផងដែរថា ខ្សែបម្រើសញ្ជាតិក្រូអាតវ័យ ៣៨ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បាន ៣៩គ្រាប់ និង Assists ឲ្យមិត្តរួមក្រុមបាន ៨៦ដង ក្នុងការបង្ហាញខ្លួនសរុប ៥៣៤ប្រកួត សម្រាប់ក្លឹបយក្សអេស៉្បាញ Real Madrid និងបានឈ្នះពានរង្វាន់សរុបចំនួន ២៥ ផងដែរ៕
ប្រភព៖ SportsMole & Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



