
(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើម Edinson Cavani បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បន្ទាប់ពីលេងឱ្យក្រុមជម្រើសជាតិអស់រយៈពេល ១៦ឆ្នាំ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។ ការប្រកាសរបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានធ្វើឡើង បើទោះបីជាមានការដាក់បញ្ចូលឈ្មោះលោក ក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ សម្រាប់ព្រឹត្តិការណ៍ Copa America នៅសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដាក៏ដោយ។
«ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ ប៉ុន្តែខ្ញុំនឹងនៅតែតាមដានអ្នក ជាមួយនឹងចង្វាក់បេះដូងរបស់ខ្ញុំជារៀងរហូត ដូចគ្នាដែលអ្វីខ្ញុំធ្លាប់ធ្វើនៅពេលដែលខ្ញុំប្រកួត ជាមួយនឹងអាវយឺតដ៏ស្រស់ស្អាតនេះ»។ នេះបើតាមសម្តីខ្សែប្រយុទ្ធក្លិប Boca Junior បានបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គម។
Cavani បានបង្ហាញខ្លួន ១៣៦លើក សម្រាប់ជម្រើសជាតិអ៊ុយរូហ្គាយ និងរកបាន ៥៨គ្រាប់ បន្ទាប់ពីបានបង្ហាញខ្លួនលើកដំបូងរបស់លោកក្នុងឆ្នាំ២០០៨។ អតីតកីឡាកររបស់ក្លឹប Paris Saint-Germain និងក្លឹប Manchester United រូបនេះ បានលេងតំណាងឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយនៅព្រឹត្តិការណ៍ World Cup ចំនួន ៤លើក៕

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano



