

(ទីក្រុងឡុងដ៍)៖ កញ្ចប់ទឹកប្រាក់មានដល់ទៅ ៩១.២៨លានដុល្លារ បានកំពុងទន្ទឹងរង់ចាំ Real Madrid ឬក៏ Borussia Dortmund ពីជ័យជម្នះផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League ២០២៣-២៤ ដែលធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសនារាត្រីនេះ។
ចំនួនទឹកប្រាក់សរុប ៩១.២៨លានដុល្លារដែលត្រូវបានគេប៉ាន់ប្រមាណសម្រាប់ក្រុមជយលាភី UCL រដូវកាលនេះ ជាចំនួនមួយដ៏ខ្ពស់ផងដែរ ក៏ប៉ុន្តែលុះត្រាលេងឈ្នះទាំង ៦ប្រកួតសន្សំពិន្ទុក្នុងពូលមកដែរ ច្រើនជាងគេ Manchester City ដែលជាជើងឯករដូវកាលមុន ទទួលបានត្រឹមតែ ៨៥.៧៩លានដុល្លារ ដោយសារមានលទ្ធផលស្មើក្នុងពូល។

ជាការកត់សម្គាល់ នេះជាលើកដំបូងសម្រាប់ Dortmund ដែលឈានមកដល់ផ្តាច់ព្រ័ត្រ UCL ក្រោយខកខានអស់ ១១ឆ្នាំ ដ្បិតគូប្រជែង Real ជាជើងឯកឆ្នាំ២០២២។ ការរៀបចំព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Champions League ២០២៣-២៤ សហព័ន្ធ UEFA បានត្រៀមកញ្ចប់ទឹកប្រាក់ចំនួន ២.១៨ពាន់លានដុល្លារ ស្មើនឹងរដូវកាលមុនដែរ ដើម្បីធ្វើជារង្វាន់សម្រាប់ចែកជូនដល់បណ្តាទាំង ៣២ក្រុមឈានមដល់ជុំចុងក្រោយ គ្រាដែលក្រុមជើងឯក និងជើងឯករង ត្រូវលេង ១៣ប្រកួតទើបសម្រេច។
យ៉ាងនេះក្តី UEFA ក៏បានបែងចែកប្រាក់រង្វាន់ទៅតាមដំណាក់កាលទៀតផង ដោយឡើងមកដល់វគ្គចែកពូល ៣២ក្រុម នឹងទទូលបាន ១៦.៨លានដុល្លារស្វ័យប្រវត្តិ, លេងក្នុងពូល ឈ្នះបាន ៣លាន ស្មើបាន ១លាន, វគ្គ ១៦ក្រុមបាន ១០.៣លាន, វគ្គ ៨ក្រុមបាន ១១.៤លាន, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ១៣.២លាន, រងជើងឯកបាន ១៦.១២លាន និងជើងឯកបាន ២១.៥លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ uk.finance.yahoo៕

(អេស៉្បាញ)៖ លោក Xabi Alonso គ្រូបង្វឹកក្លឹបអធិរាជស Real Madrid បានថ្លែងថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងស៊ើបអង្កេតលើករណីខ្សែការពារកណ្តាលរបស់ខ្លួនគឺ Antonio Rudiger ដោយរូបគេបានរងការរើសអើងជាតិសាសន៍ក្នុងពាន FIFA Club World Cup ឆ្នាំ ២០២៥ នេះនៅសហរដ្ឋអាមេរិក។ ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Rudiger រងនូវការម៉ាក់ងាយជាតិសាសន៍ នៅក្រោយកញ្ចែរបញ្ចប់ការប្រកួត ដែល Real Madrid បានយកឈ្នះ Pachuca មកពីមិចស៊ិក ៣:១ កាលពីរាត្រីថ្ងៃអាទិត្យ។ អតីតកីឡាករ Chelsea បានប៉ះទង្គិចគ្នាជាមួយ Gustavo Cabral។ ជាមួយគ្នានេះ Rudiger បានទូលពិតប្រាប់អាជ្ញាកណ្តាល Ramon Abatti Abel ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ ដែលមិនប្រាកដទេថា កាយវិការមិនសមរម្យទាំងនេះកើតចេញពីអ្នកគាំទ្រ ឬក៏គូប្រកួតរបស់ខ្លួន។ ប្រសិនបើរកឃើញមានករណីនេះកើតឡើងមែន FIFA មានគោលការណ៍ ៣យ៉ាង ពោលគឺ ដកការប្រកួត ១លើក, […]


