Close
Featured-Image
វឌ្ឍនៈ ប្រ៊ូវើរី បំផុសស្មារតីខ្មែរតែមួយ ដើម្បីបន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចូលរួមថែសម្អាតស្មៅនៅលើទីលានប្រកួត
ទំហំអក្សរ
តូច
ធំ

រាជធានីភ្នំពេញ វឌ្ឍនៈ ប្រ៊ូវើរី បន្តបេសកកម្មយ៉ាងមុតមាំសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងស្មារតីខ្មែរតែមួយ ដើម្បីលើកស្ទួយកេរ្តិ៍​ឈ្មោះវិស័យកីឡានៅប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយនាពេលថ្មីៗនេះក៏បន្តចូលរួមសម្អាត និងថែរក្សាស្មៅនៅលើទីលានបានយ៉ាងល្អនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទីលានប្រកួតស្អាត ធ្វើឲ្យបច្ចេកទេសនៃការលេងបាល់បានល្អ ទាំងការគ្រប់គ្រងបាល់ ការបញ្ជូនបាល់ ទាំងល្បឿននៃការរត់របស់ក្រុមកីឡាករនៅលើទីលានប្រកួតគឺមានគុណភាព។ វាលស្មៅនៅលើទីលានស្អាត ក៏ជាចំណែកមួយ ដែលបំពេញគ្រប់លក្ខខណ្ឌនៃហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបង្ហាញឲ្យពិភពលោកបានដឹងថានៅប្រទេសកម្ពុជា គឺមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតសំខាន់ៗ និងការប្រកួតលំដាប់អន្តរជាតិ។ វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមថែរក្សាសម្អាតស្មៅរយៈពេល ២ឆ្នាំមកហើយ ដែលធ្វើឲ្យស្មៅនៅលើទីលានប្រកួតស្អាតទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាស្ញប់ស្ញែងដល់ប្រទេសកម្ពុជា ទាំងនៅក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិជាច្រើន។

នេះគឺបង្ហាញពីការយកចិត្តទុកដាក់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ “Vattanac International Friendly” រវាងក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលីនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ អ្វីកាន់តែពិសេសអស្ចារ្យ សម្រាប់អ្នកគាំទ្រនៅក្នុងការប្រកួតនេះ គឺ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរៀបចំនូវផ្ទាំងទស្សនីយភាពសិល្បៈនៅពាក់កណ្តាលការប្រកួត ដោយជួបជាមួយតារាចម្រៀងល្បីៗដូចជា អ្នកនាងមាស សុខសោភា លោក ពូឃ្លាំង លោកនីកូ លោកបាក់យ៉ុង លោកណាវីត និងកញ្ញាកាម៉ុនរ៉ាត់ផងដែរ។

វឌ្ឍនៈ ប្រ៊ូវើរី តែងតែចូលរួមគាំទ្រគ្រប់សកម្មភាពក្នុងវិស័យកីឡាបាល់ទាត់ ដោយឧបត្ថម្ភគាំទ្រក្លិបកីឡាបាល់ទាត់ជាច្រើន ការប្រកួតលីគ និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ព្រមទាំងគាំទ្រលើកស្ទួយកម្មវិធីកីឡាជាច្រើនទៀតរួមមាន កម្មវិធីកីឡាថ្នាក់បឋមសិក្សា ថ្នាក់ឧត្តមសិក្សា ព្រមទាំងថ្នាក់ជាតិ ហើយក៏ជាមោទកភាព ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្លិបដៃគូសហការទទួលបានជើងឯកនៅក្នុងរដូវកាលនេះផងដែរ។

ការចូលរួមចំណែកឧបត្ថម្ភរបស់វឌ្ឍនៈ ប្រ៊ូវើរី គឺពិតជាសំខាន់ ហើយមានតម្លៃ ដោយយើងជឿជាក់ថា កីឡារស់ក្នុងសន្តិរភាព កីឡានាំមកនូវភាពរីករាយ មិត្តភាព និងសាមគ្គីភាព ទោះលទ្ធផលយ៉ាងណានោះជាស្មារតីកីឡា ហើយយើងនឹងនៅតែរក្សាឆន្ទៈដ៏មុតមាំក្នុងការចូលរួមគាំទ្រជាមួយអ្នកទាំងអស់គ្នាក្នុងស្មារតីខ្មែរតែមួយ ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរនៅលើឆាកអន្តរជាតិ៕

ស្មារតីខ្មែរតែមួយ x

ទាំងអស់គ្នា ដើម្បីកម្ពុជា

  • សូមទស្សនានូវវីដេអូខាងក្រោម

គាំទ្រគុនខ្មែរជាមួយគ្រុឌ!

គ្រុឌគុនខ្មែរ ថែអត្តសញ្ញាណខ្មែរ នាំគុនខ្មែរ ល្បីលើឆាកអន្តរជាតិ..

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 35 19 7 9 67 43 +24 64
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Nottingham Forest 34 18 6 10 53 41 +12 60
    7 Aston Villa 35 17 9 9 55 49 +6 60
    8 AFC Bournemouth 35 14 11 10 55 42 +13 53
    9 Brentford 35 15 7 13 62 53 +9 52
    10 Brighton & Hov… 35 13 13 9 57 56 +1 52
    11 Fulham 35 14 9 12 50 47 +3 51
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 35 12 5 18 51 62 -11 41
    14 Everton 35 8 15 12 36 43 -7 39
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 35 4 10 21 35 76 -41 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 35 2 5 28 25 82 -57 11
  • Sponsor by 88Bol