Close
Sponsor ads Featured-Image
មិនអំនួត ! Walker សរសើរមិត្តរួមជាតិលេងតួនាទីដូចខ្លួនថាមានសមត្ថភាពសព្វគ្រប់តែម្តង(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រធានក្រុមមេឃខៀវ Man. City កីឡាករ Kyle Walker បានលើកពីឈ្មោះរបស់មិត្តរមជាតិអង់គ្លេសគឺ Reece James ដែលបច្ចុប្បន្នជាកីលាកររបស់ក្រុមតោខៀវ Chelsea ដោយចាត់ទុកថាកីឡាកររូបនេះជាខ្សែការពារស្លាបស្តាំដែលល្អបំផុតនៅក្នុងពិភពលោក។កីឡាករដែលជាខ្សែការពារដ៏រឹងមាំនិងធ្លាប់លេងអោយ Tottenham គឺWalker យល់ឃើញថា James មានគុណសម្បត្តិគ្រប់យ៉ាងដែលខ្សែការពារស្លាបស្តាំគួរតែមាន។ទោះបីជាមានបញ្ហារបួសកើតឡើងម្តងទៀតទៅលើរូបគេ James នៅតែបង្ហាញសមត្ថភាពល្អក្នុងនាមជាខ្សែការពារដ៏ល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីការបង្ហាញខ្លួនឈុតធំអោយក្រុមដំបូងនៅកំលុងខែកញ្ញា ឆ្នាំ ២០១៩មក ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Huge threat"... Pundit actually thinks £250,000-a-week Man City target is even better than Kyle Walker

ads

Walker បាននិយាយនៅលើPodcast កម្មវិធី You’ll Never Beat Kyle Walker ថាៈ Reece James គាត់មានអ្វីគ្រប់យ៉ាង។ ប្រសិន​ជាអោយ​ខ្ញុំឆ្លើយនោះក្នុងនាមកីឡាករលេងនៅតួនាទីដូចគ្នានោះខ្ញុំពិតជាជ្រើសយកគាត់ ព្រោះមិនត្រឹមតែមានសមត្ថភាពការពារ ពីការវាយលុក គាត់​អាចប្រើ​បច្ចេកទេស​ទាំង​ជើង​ទាំង​ពីរ មិនថា្ដើម្បីឡើងទៅគាំទ្រនៅតំបន់ប្រយុទ្ធក្នុងការគំរាមកំហែងគូបដិបក្ស និង រកបានគ្រាប់បាល់ថែមទៀតផង។

The world's his oyster' - The making of Chelsea's Champions League-winning star Reece James | Goal.com Uganda

Reece James' Euro 2024 dream in doubt after surgery

គួរកត់សម្គាល់ថា James ត្រូវបានតែងតាំងជាប្រធានក្រុម Chelsea បន្ទាប់ពីការចាកចេញរបស់កីឡាករអន្តរជាតិអេស្បាញ Cesar Azpilicueta នៅចុងបញ្ចប់នៃរដូវកាលមុន។ប៉ុន្តែជាអកុសលអាចមកពីពេល វេលាចូលលេងមិនបានទៀងទាត់ ទើបធ្វើអោយកីឡាករ​វ័យ ២៤ ឆ្នាំ​រូប​នេះ​មិនត្រូវបានកោះហៅបង្ហាញខ្លួនសម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទាំង ៣៣ នាក់​នៅ​មុន​ការ​ប្រកួត​ Euro ២០២៤នា​រដូវក្តៅ​នេះ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ២ឆ្នាំក្រោយខកខានក្នុងការបង្ហាញខ្លួននៅWorld Cup ២០២២នៅប្រទេសកាតាដោយសារបញ្ហារបួស។
ប្រភព:dailypost

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង