

កំពូលតារាប្រដាល់ម្នាក់បានស្នើសុំជំនួសតំណែងលោក Mike Tyson ទល់នឹង Jake Paul ប្រសិនបើគាត់មិនអាចប្រកួតបានបន្ទាប់ពី “ស្ថានភាពសុខភាព” របស់គាត់មិនសូវអំណោយផល។ Ryan Garcia ដែលជាអ្នកប្រដាល់កំពូលមួយរូបអះអាងថា គាត់នឹងជំនួសបុរសវ័យ 57 ឆ្នាំ ប្រសិនបើគាត់មិនអាចប្រកួតជាមួយនឹង Paul នៅថ្ងៃទី 20 ខែកក្កដាបានទេនោះ។

គួររំលឹកថាលោក Tyson បានរងរបួសរលាកដំបៅនៅលើជើងហោះហើរពីទីក្រុង Miami ទៅកាន់ទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ ខណៈដែលគាត់បានទទួលការព្យាបាលជាបន្ទាន់។ គាត់ក្អួតចង្អោរ និងវិលមុខ ហើយត្រូវបានព្យាបាលនៅលើយន្តហោះ។ អ្នកតំណាងរបស់គាត់បាននិយាយថា “អរគុណដែលលោក Tyson ធ្វើបានល្អ។ គាត់ក្អួត និងវិលមុខដោយសារដំបៅរលាក ៣០ នាទីមុនពេលចុះចត៕

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible